ការតុបតែងរដូវបុណ្យណូអែលលម្អផ្សារទំនើបនៅទីក្រុង Nairobi បានទាក់ទាញ់អ្នកស្រុក និងភ្ញៀវទេសចរដែលស្វែងរកភាពសប្បាយរីករាយនៅក្នុងរដ្ឋធានីប្រទេសកេនយ៉ាមួយនេះ ។
រូបថតសន្លឹកអ្នកដើរផ្សារ បង្ហាញនៅលើដើមណូអែល ធ្វើឲ្យបរិយាកាសពិធីបុណ្យកាន់តែស្រស់បំព្រងថែមមួយកម្រិតទៀត ។
អ្នកស្រី Hannah Nagila គឺជាអ្នកស្រុកមួយរូបរស់នៅក្នុងទីក្រុង Nairobi និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា អារម្មណ៍បុណ្យណូអែល ធ្វើឲ្យពួកយើងសប្បាយរីករាយខ្លាំងណាស់ វាគឺជាពេលវេលាមានសុភមង្គល និងជាពេលវេលាចែកចាយក្តីស្រលាញ់ ។
ពលរដ្ឋជាច្រើនរស់នៅក្នុងទីក្រុង Nairobi មានគម្រោងចំណាយពេលវេលាជាមួយគ្រួសាររបស់ពួកគេអំឡុងរដូវកាលបុណ្យទាននេះ ។
អ្នកស្រី Mariam Idii គឺជាអ្នកស្រុកមួយរូបទៀត និយាយថា ការតុបតែងសម្រាប់ខ្ញុំ ដូចជាភ្លើងពណ៌នៅលើដើមណូអែល និងការចំណាយពេលវេលាជាមួយគ្រួសារ វាគឺជាសេចក្តីសុខសម្រាបខ្ញុំ វាគឺជាបុណ្យណូអែលមានន័យចំពោះរូបខ្ញុំ ។
អ្នកស្រី Sally Wataka ដែលជាពលរដ្ឋមួយរូបទៀតរស់នៅក្នុងទីក្រុង Nairobi ដែរនោះ និយាយថា វាគឺជារដូវកាលសប្បាយរីករាយ វាគឺជាកន្លែងសប្បាយរីករាលសម្រាប់ពួកយើងទាំងអស់គ្នា នៅពេលឥឡូវនេះ ខ្ញុំទន្ទឹងរង់ចាំរាល់ភាពសប្បាយរីករាលរហូតដល់ដំណាច់ឆ្នាំនេះ ៕


