នគរបាលកេនយ៉ាបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដាក់បាតុករដែលដើរដង្ហែតវ៉ា ចំពោះការសម្លាប់ស្ត្រី

2024/12/11 02:35:52 am        90

អ្នករាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters និងសកម្មជនសិទ្ធិមនុស្ស បានឲ្យដឹងថា នគរបាលកេនយ៉ា បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងចាប់ខ្លួនមនុស្សយ៉ាងហោចណាស់ ៣នាក់ នៅថ្ងៃអង្គារ (ទី១០ ខែធ្នូ) ខណៈដែលមនុស្សរាប់រយនាក់ បានតវ៉ា ចំពោះការសម្លាប់ស្ត្រីជាបន្តបន្ទាប់ ដោយបុរស។

មនុស្សរាប់រយនាក់ ដែលភាគច្រើនជាស្ត្រី បានដើរដង្ហែក្នុងរដ្ឋធានីណៃរ៉ូប៊ី ជាកន្លែងដែលពួកគេបានផ្លុំកញ្ចែ និងស្រែកថា «បញ្ឈប់ការសម្លាប់លើស្ត្រី!»។ ពួកគេត្រូវបានបំបែកម្ដងហើយម្ដងទៀត ដោយមន្ត្រីនគរបាលដែលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកពីរថយន្តបើកទៅមុខ មុននឹងប្រមូលផ្ដុំគ្នាជាថ្មី។

បើយោងតាមវីដេអូដែលបានបង្ហោះនៅលើបណ្ដាញសង្គម បានបង្ហាញថា ការតវ៉ានោះក៏បានកើតឡើងផងដែរ នៅក្នុងទីក្រុង Mombasa និង Lodwar។ បាតុករ នៅទីក្រុងណៃរ៉ូប៊ី ដើរតវ៉ាដោយស្ងប់ស្ងាត់ ហើយគេមិនច្បាស់ទេថា ហេតុអ្វីបានជានគរបាលធ្វើអន្តរាគមន៍។ អ្នកនាំពាក្យនគរបាលជាតិមិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។

អង្គការលើកលែងទោសអន្តរជាតិ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយជាមួយនឹងអង្គការចំនួន ៣ផ្សេងទៀតថា លោក Irungu Houghton នាយកប្រតិបត្តិនៃអង្គការលើកលែងទោសអន្តរជាតិកេនយ៉ា ក៏ស្ថិតក្នុងចំណោមអ្នកត្រូវបានចាប់ខ្លួននោះដែរ។ សេចក្តីថ្លែងការណ៍បានបន្ថែមថា៖ «ការតវ៉ានេះ គឺជាជំហរដ៏ក្លាហានប្រឆាំងនឹងការសម្លាប់ស្ត្រី ការទាមទារឲ្យមានការស៊ើបអង្កេតបន្ទាន់លើឃាតកម្មទាំងនេះ និងការអំពាវនាវឲ្យនាំជនល្មើសមកទទួលខុសត្រូវ ចំពោះការប្រព្រឹត្តិរបស់ពួកគេ។ 

សេចក្ដីថ្លែងការន៍នេះ បានសង្កត់ធ្ងន់ថា៖ «ការឆ្លើយតបដោយហិង្សារបស់នគរបាល គឺជាការវាយប្រហារដោយផ្ទាល់ទៅលើគោលការណ៍ប្រជាធិបតេយ្យរបស់កេនយ៉ា និងសិទ្ធិរបស់ប្រជាពលរដ្ឋនៃប្រទេសនេះ»។

គួរបញ្ជាក់ថា បើយោងតាមសេវានគរបាលជាតិ បានឲ្យដឹងថា រវាងខែសីហា និងខែតុលា យ៉ាងហោចណាស់មានស្ត្រីចំនួន ៩៧នាក់ នៅប្រទេសកេនយ៉ា ត្រូវបានសម្លាប់ ក្នុងអំពើសម្លាប់ស្ត្រីដោយបុរស ជាការសម្លាប់ដោយចេតនា ដែលត្រូវបានជំរុញចិត្តទាក់ទងនឹងយេនឌ័រ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm