យោងតាមតួលេខផ្លូវការ បានឲ្យដឹងថា ទីក្រុងប៊ែរឡាំង បានចាប់ផ្តើមរដូវកាលបុណ្យទាន ជាមួយនឹងការបើកភ្លើងពណ៌បំភ្លឺពេញផ្ទៃមេឃនៅប្រាសាទ Brandenburg Gate និងផ្សារណូអែលជាង ១០០កន្លែងទូទាំងរដ្ឋធានីប្រទេសអាល្លឺម៉ង់មួយនេះ ។
ភ្ញៀវអាចជ្រើសរើសជម្រើសតាមចិត្តចាប់ពីផ្សារណូអែលបែបប្រពៃណីជាទីដែលអាជីវករលក់សិប្បកម្ម សាច់ក្រកអាំង និងស្រាក្រហម រហូតដល់ទីលានចតុរង្គ Alexanderplatz ស្ថិតនៅតំបន់ភាគខាងកើតទីក្រុងប៊ែរឡាំង ។
ទីក្រុងប៊ែរឡាំង ដែលយាយីដោយក្តីកង្វល់ពីថវិកានោះ រាល់ឆ្នាំពិបាករកមូលនិធិ ដើម្បីតុបតែងលម្អភ្លើងពណ៌ខ្លាំងណាស់ នៅមហាវិថីទិញទំនិញ Kurfuerstendamm ស្ថិតនៅតំបន់ West-Berlin ។
ក្នុងរដូវបុណ្យណូអែលឆ្នាំនេះ មហាវិថី Unter den Linden ស្ថិតនៅជិតប្រាសាទ Brandenburg Gate បន្តងងឹតដដែល ។
គួររំឭកថា កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៦ លោក Anis Amri ដែលជាអ្នកស្វែងរកសិទ្ធិជ្រកកោនទុយនីស៊ីពុំបានសម្រេច និងមានទំនាក់ទំនងជាមួយអ៊ិស្លាម បានប្លន់រថយន្តធំមួយគ្រឿង រួចសម្លាប់អ្នកបើកបរ ហើយបន្ទាប់មកបើកបំបុកផ្សារណូអែលនៅទីលានចតុរង្គ Breitscheidplatz ស្ថិតក្នុងទីក្រុងប៊ែរឡាំង ដោយបានសម្លាប់មនុស្ស ១១នាក់ និងមនុស្សរាប់សិបនាក់ផ្សេងទៀត រងរបួស ៕



