អត្តពលកម្មបើក​វគ្គ​អាជ្ញាកណ្ដាល​-​ចៅក្រម​កម្រិត​មូលដ្ឋានដើម្បី​ពង្រឹងសមត្ថភាព​ត្រៀម​ស៊ី​ហ្គេម​

2021/10/28 11:31:05 am        85

អត្តពលកម្ម៖ ​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្តបាន​បើក​វគ្គ​បណ្តុះបណ្តាល​អាជ្ញាកណ្តាល និង​ចៅក្រម​កីឡាអត្តពលកម្ម​កម្រិត​មូលដ្ឋានឆ្នាំ​២០២១ រយៈពេល ៣​ថ្ងៃចាប់ពី​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​២៨ ខែតុលា​នេះដើម្បី​ពង្រឹង និង​ចម្រាញ់​រក​អ្នកមាន​សមត្ថភាព​ត្រៀម​ចូលរួម​កាត់សេចក្ដី​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​

​កញ្ញា កែវ មនោ​រម្យ អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរបាន​ឲ្យ​ដឹងថា វគ្គ​បណ្ដុះបណ្ដាល​នេះធ្វើឡើង​តាម Zoom ដោយមាន​សិក្ខាកាម​ចូលរួម ៣៧​នាក់មកពី​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា និង​មន្ដ្រី​មកពី​រាជធានី​-​ខេត្ត ក្រោម​ការបង្ហាត់បង្រៀន​របស់​គ្រូឧទ្ទេស​ខ្មែរ ៣​រូបរួមមាន​លោក បូរ ពុធ​រាត្រី​, លោក ដៀ​ន វិបុល និង​លោក ឡាក់ ឡុ​ច។​ ​អគ្គលេខាធិការ​សហព័ន្ធ​ដដែល​បន្ដថា វគ្គ​នេះផ្ដោតលើ​គោលបំណង​សំខាន់ ២ ទី​១-​ដើម្បី​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល និង​ចៅក្រម​កីឡាអត្តពលកម្មដែលមាន​សមត្ថ​ភាពស្រប​តាម​តម្រូវការ ដើម្បី​ត្រៀមលក្ខណៈ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ និង​ទី​២-​ដើម្បី​ជ្រើសរើស​អាជ្ញាកណ្ដាល​-​ចៅក្រម ដែលមាន​សមត្ថភាព​ភាសាបរទេស បន្ដ​ចូលរៀន​វគ្គ​អាជ្ញាកណ្ដាល​-​ចៅក្រម​អន្ដរជាតិ​កម្រិត​១ នាពេល​ឆាប់ៗ​ខាងមុខ។​

​ឯកឧត្តម សំហេង បុរស រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ជា​ប្រធាន​សហព័ន្ធបាន​ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​សិក្ខាកាម​ទាំងអស់យកចិត្តទុកដាក់​សិក្សាទាំង​ទ្រឹស្ដី និង​បច្ចេកទេស ពិសេស​បទបញ្ជា​ការប្រកួត​ថ្មីៗដើម្បី​មានឱកាស​បន្ដ​រៀន​នៅ​វគ្គ​បណ្ដុះបណ្ដាល​កម្រិត​អន្ដរជាតិ ហើយ​មានឱកាស​ចូលរួម​រៀបចំ​កាត់សេចក្ដីក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅលើ​ទឹកដី​របស់ខ្លួន​ផ្ទាល់៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm