ផ្ទុកដោយបាវម៉្សៅ និងអង្ករ លោក Khalid Riaz ធ្វើដំណើរតាមធូលី ចូលទៅកាន់ភូមិ Markhor-e-Sufla ដែលជិះរថយន្តរយៈប្រហែល ៤៥នាទីពីកណ្តាលទីក្រុង Herat ស្ថិតនភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាន ។
អ្នកស្ម័គ្រចិត្តវ័យ ២៥ឆ្នាំម្នាក់នេះ មកពីក្រុមពុំស្វែងរកប្រាក់ចំណេញ Aseel ដោយលោកសង្ឃឹមថា ការចែកចាយជំនួយនៅថ្ងៃនេះ គឺជាកញ្ចប់ស្បៀងអាហារសង្រ្គោះបន្ទាន់ដែលជារបស់ចាំបាច់រាល់ថ្ងៃដូចជាគ្រាប់ធុញ្ញជាតិ និងប្រេងឆា នឹងល្មមគ្រប់គ្រាន់សម្រាប់ឲ្យមួយគ្រួសាររស់បានរយៈពេល ២-៣ខែក្រោយ ។
តាមរយៈអង្គការ Aseel គឺជាអង្គការមិនរកប្រាក់ចំណេញរបស់សហរដ្ឋអាមេរិកដែលបានចាប់ផ្តើមឡើងដោយសហគ្រិនអាហ្វហ្គានីស្ថាន បុគ្គលម្នាក់ៗ អាចបរិច្ចាគប្រាក់ប្រហែល ១០០ដុល្លារសម្រាប់ស្បៀងអាហារមួយកញ្ចប់ ផ្ញើរជូនមួយគ្រួសារនៅអាហ្វហ្គានីស្ថាន ប៉ុន្តែមាននូវមនុស្សត្រូវការជំនួយច្រើនជាងអ្នកផ្តល់វិភាគទាន ។
ស្របពេលសេដ្ឋកិច្ចអាហ្វហ្គានីស្ថានធ្លាក់ចុះ ហើយមនុស្សរាប់លាននាក់ ជួបគ្រោះស្រេកឃ្លាននោះ ក្រុមមិនរកប្រាក់ចំណេញដូចជាក្រុម Aseel បានព្យាយាមដោះស្រាយវិបត្តិមនុស្សធម៌កើនឡើង ដើម្បីផ្តល់ជាជំនួយដល់គ្រួសារទុរគត ។
អាហ្វហ្គានីស្ថានដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់ បានបញ្ជាក់ពីតួនាទីដ៏ចាំបាច់របស់អង្គការក្រៅរដ្ឋាភិបាល ដើម្បីធ្វើឲ្យពលរដ្ឋអាចរស់រានបាននៅតាមប្រទេសជាច្រើនញាំញីដោយសារភាពស្រេកឃ្លាន ។
ដូចគ្នានឹងក្រុម Aseel ដែរ ក្រុមជំនួយជាច្រើន បានប្រឈមការងារលំបាកខ្លាំង ក្នុងការចែកចាយជំនួយរបស់ពួកគេ ជាពិសេសនៅតាមប្រទេសកើតកលយុគសង្រ្គាម ៕

