ក្រោយពីដំណើរទស្សនៈកិច្ចសម្ដេចតេជោ ហ៊ុន សែននៅមជ្ឈិមបូព៌ា អ្នកវិភាគមានសុទិដ្ឋិនិយមចំពោះវិស័យនយោបាយ និងសេដ្ឋកិច្ចកាន់តែរឹងមាំ

2024/12/11 04:25:47 am        78

(ភ្នំពេញ)៖ ក្រោយពីដំណើរទស្សនៈកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា អ្នកវិភាគបញ្ហានយោបាយ និងអ្នកជំនាញខាងសេដ្ឋកិច្ច មានសុទិដ្ឋិនិយមចំពោះវិស័យនយោបាយ និងសេដ្ឋកិច្ចកម្ពុជាកាន់តែរឹងមាំតាមរយៈការផ្លាស់ប្ដូរទំនិញគ្នាទៅវិញទៅមកនៅក្នុងទីផ្សារ។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថា៖«តំបន់មជ្ឈិមបូព៌ា យើងអាចចាត់ទុកថា ជាទីផ្សារថ្មី ព្រោះផលិតផលទំនិញកម្ពុជាតិចតួចបំផុតដែលយកទៅលក់នៅក្នុងប្រទេសទាំងនោះ ហើយវាជាទីផ្សារធំមួយដែលមិនអាចមើលរំលង។ ដូច្នេះយើងគួរតែមានការសិក្សាពីតម្រូវការចាំបាច់ទីផ្សារនៅក្នុងតំបន់មជ្ឈិមបូព៌ាដូចជា ស្រូវអង្ករ វិស័យទេសចរណ៍ និងផលិតផលកសិកម្មផ្សេងៗទៀត»។

លោកបន្តថា កម្ពុជាមិនទាន់បាននាំផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារតំបន់នោះឱ្យបានទូលំទូលាយនៅឡើយ ប៉ុន្ដែធ្លាប់មានទំនាក់ទំនងផ្នែកវិស័យការងារមួយចំនួនតាមរយៈការបញ្ជូនកម្លាំងពលកម្មពីកម្ពុជាទៅបម្រើការងារនៅប្រទេសអេមីរ៉ាតអារ៉ាប់រួម។

បើទោះបីជាប្រទេសទាំងនោះមានសេដ្ឋកិច្ចរីកចម្រើន មានបច្ចេកវិទ្យាខ្ពស់ និងវិស័យថាមពលដ៏សម្បូរបែបក៏ដោយ ប៉ុន្ដែវិស័យចំណីអាហារ ឬវិស័យកសិកម្មនៅមានកម្រិត ដោយសារប្រទេសទាំងនោះមិនមានដីសម្រាប់កសិកម្មច្រើននោះទេ។ ដូច្នេះវាជាឱកាសថ្មីសម្រាប់កម្ពុជា ដើម្បីបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាទាំងនោះ។

ចំណែកលោកបណ្ឌិត យង់ ពៅ អ្នកវិភាគបញ្ហានយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជាមានប្រសាសន៍ថា វិស័យការទូត នយោបាយ និងសេដ្ឋកិច្ចកម្ពុជា ក៏នៅមានកម្រិតជាមួយនឹងប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាទាំងនោះ។ ដូច្នេះលោកចាត់ទុកដំណើរទស្សនៈកិច្ចសម្ដេចតេជោ ហ៊ុន សែន នាពេលនេះ គឺជាការបើកទំព័រប្រវត្តិសាស្រ្តថ្មីមួយទៀត។

លោកបណ្ឌិតបន្តថា កន្លងមកធ្លាប់មានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក សហភាពអ៊ឺរ៉ុប និងប្រទេសមួយចំនួនទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះ ប៉ុន្ដែមួយរយៈចុងក្រោយនេះ កម្ពុជាបានពង្រីកវិស័យការទូតរបស់ខ្លួនទៅដល់តំបន់មជ្ឈិមបូព៌ា។

លោកបណ្ឌិតបន្ថែមថា៖«ដំណើរទស្សនៈកិច្ចរបស់សម្ដេចតេជោ មានន័យថា យើងបើកច្រកនៅក្នុងតំបន់មជ្ឈិមបូព៌ាមួយទៀត គឺនឹងទទួលបានផលប្រយោជន៍យ៉ាងច្រើន ទាំងទិន្នភាពភូមិសាស្រ្តនយោបាយ ទាំងសេដ្ឋកិច្ចពាណិជ្ជកម្ម ទាំងទិន្នភាពនយោបាយការទូត រួមទាំងវិស័យទេសចរណ៍។ នេះជាសកម្មភាពដែលកម្ពុជាមិនធ្លាប់បានធ្វើពីមុនមក ខ្ញុំមានសុទិដ្ឋិនិយមខ្ពស់ចំពោះដំណើរទស្សនៈកិច្ចនេះ»។

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជាទៅទស្សនៈកិច្ចផ្លូវការនៅតំបន់មជ្ឈឹមបូព៌ា និងអឺរ៉ុបរយៈពេល ១សប្តាហ៍ទៅកាន់ប្រទេសចំនួន៤ រួមមានព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌិត រដ្ឋកាតា តួកគីយេ និងប្រទសអារ៉ាបរួមចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤។

សម្ដេចតេជោ ហ៊ុន សែន បានជួបពិភាក្សាជាមួយលោកបណ្ឌិត អាប់ឌុលឡា ម៉ូហាម៉េដ អ៊ីប្រាហ៊ីម អាល-សេក្ខ (Abdullah Mohammed Ibrahim Al-Sheikh) ប្រធានសភាអារ៉ាប៊ីសាអូឌីតនៅវិមានរដ្ឋសភា រាជធានីរីយ៉ាដនៅថ្ងៃទី ៩ ខែធ្នូនេះ។

ក្នុងជំនួបនោះ សម្តេចតេជោបានស្នើដល់ប្រធានរដ្ឋសភាអារ៉ាប៊ីសាអូឌីតថា ប្រទេសទាំងពីរគួរចាប់ផ្តើមធ្វើកិច្ចសហប្រតិបត្តិការស្នូលតាមរយៈកម្ពុជានាំចេញអង្ករមកអារ៉ាប៊ីសាអូឌីត ដោយសារកម្ពុជាមានអំណោយផលល្អក្នុងការធ្វើកសិកម្ម។

សម្តេចតេជោក៏បានស្នើវិនិយោគិនអារ៉ាប៊ីសាអូឌីតឱ្យមកវិនិយោគ រៀបចំម៉ាស៊ីនកិនស្រូវ ស្តុកស្រួវ និងវេចខ្ចប់ស្រូវអង្ករនៅកម្ពុជាសម្រាប់នាំចេញមកប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសនានាក្នុងតំបន់។

សម្តេចបានបន្ថែមថា មិនមានប្រទេសច្រើនទេដែលផ្តល់ឱកាសឱ្យវិនិយោគដោយផ្ទាល់បែបនេះ។ អារ៉ាប៊ីសាអូឌីតមានសន្តិសុខថាមពល រីឯកម្ពុជាមានសន្តិសុខស្បៀង ទើបប្រទេសទាំងពីរអាចបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមកបាន។

ជាការឆ្លើយតប ប្រធានរដ្ឋសភាអារ៉ាប៊ីសាអូឌីតបានស្វាគមន៍ដំណើរទស្សនៈកិច្ចរបស់សម្តេចតេជោ និងបានបញ្ជាក់ថា ការលើកឡើងរបស់សម្តេចតេជោមានសារៈសំខាន់ណាស់ ហើយលោកនឹងយកទៅពិចារណាជាមួយរាជរដ្ឋាភិបាលរបស់លោក។

លោកបានលើកឡើងថា អារ៉ាប៊ីសាអូឌីតនឹងបើកស្ថានទូតនៅកម្ពុជាក្នុងពេលដ៏ខ្លីខាងមុខនេះ ដើម្បីបង្កភាពងាយស្រួលដល់ការជំរុញ និងពង្រឹងបន្ថែមនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។

លោកបានគូសបញ្ជាក់ថា អារ៉ាប៊ីសាអូឌីតយកចិត្តទុកដាក់ខ្លាំង ការលើកកម្ពស់សេដ្ឋកិច្ច សាសនា និងការធ្វើកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ជាពិសេសវិស័យប្រេងដែលជាវិស័យសំខាន់បំផុតរបស់អារ៉ាប៊ីសាអូឌីត។ ប្រទេសជាច្រើនមានទំនាក់ទំនងជាមួយអារ៉ាប៊ីសាអូឌីតតាមរយៈការផ្សាភ្ជាប់វិស័យសេដ្ឋកិច្ច៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm