ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងស្ទឹងសែនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធបរិស្ថាន

2024/12/11 04:37:54 am        211

កំពង់ធំ៖ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងស្ទឹងសែន ស្ថិតនៅក្នុងខេត្តកំពង់ធំបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធបរិស្ថាន ព្រមទាំងកាត់បន្ថយការបំពុលទឹកក្នុងអាងទន្លេសាប។ នេះបើតាមការឱ្យដឹងពីលោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំបានផ្តល់បទសម្ភាសជាមួយBTVនៅថ្ងៃទី១០ខែធ្នូនេះ ស្របពេលលោកស្រី Jyotsana Varma (ចូតសាណា វ៉ាម៉ា) នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា (ADB) បានដឹកនាំក្រុមអ្នកសារព័ត៌មានចុះទស្សនកិច្ចនៅស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងស្ទឹងសែន។

 នៅក្នុងបទសម្ភាសជាមួយBTV លោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ បានបន្តថា ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ដែលរៀបចំជាប្រព័ន្ធបណ្តាញលូពីក្រុងស្ទឹងសែនរហូតដល់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ បានជួយរំដោះជំនន់ទឹកភ្លៀង និងបានចូលរួមលើកកម្ពស់អនាម័យ បរិស្ថាន និងសុខុមាលភាពប្រជាពលរដ្ឋជាដើម។

 ពលរដ្ឋនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានឱ្យដឹងថា កាលមិនទាន់មានប្រព័ន្ធប្រឡាយរំដោះទឹកនេះ ឱ្យតែរដូវជំនន់ទឹកភ្ញៀវមកដល់ គឺតែងតែលិចផ្លូវពិបាកធ្វើដំណើរ ហើយទឹកក៍ស្អុយទៀត ប៉ុន្តែឥលូវវិញ បញ្ហាទាំងអស់នេះលែងមានទៀតហើយ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាធ្វើប្រព័ន្ធប្រឡាយរំដោះទឹកនេះរួចរាល់។

លោកស្រី Jyotsana Varma (ចូតសាណា វ៉ាម៉ា) នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជាបានឱ្យដឹងថា កន្លងទៅធនាគារ ADB បានធ្វើការយ៉ាងស្អិតរមួតជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តគម្រោងផ្សេងៗ ដែលធនាគារ ADBបានគាំទ្រ ក្នុងនោះក៍មានការលើកកម្ពស់អនាម័យ បរិស្ថាន និងវិស័យធនធានទឹកផងដែរ។ លើសពីនេះ លោកស្រី បានបង្ហាញអារម្មណ៍រីករាយនៅពេលឃើញប្រជាពលរដ្ឋនៅក្នុងសហគមន៍ ទទួលបានផលជាវិជ្ជមាន ក្នុងការអនុវត្តន៍គម្រោងគ្រប់គ្រងបរិស្ថានទីក្រុងជុំវិញបឹងទន្លេសាបជំហានទី២។

គួរបញ្ជាក់ដែរថា គម្រោងគ្រប់គ្រងបរិស្ថានទីក្រុងជុំវិញបឹងទន្លេសាបជំហានទី២ ដែលក្នុងការអនុវត្តន៍គម្រោងនេះ ក៍មានការបង្កើតស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងស្ទឹងសែនមួយផងដែរ។ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ ត្រូវបានសាងសង់លើផ្ទៃដី ១៦,៥០ ហិកតា តភ្ជាប់ជាមួយបណ្តាញលូទឹកកខ្វក់ប្រវែង ៤៤ គីឡូម៉ែត្រ បណ្តាញលូបង្ហូរទឹកភ្លៀង ២៣,៣៥ គីឡូម៉ែត្រ និងការតភ្ជាប់ផ្ទាល់នឹងបណ្តាញលូនិងបង្គន់តាមផ្ទះចំនួន២.១៤២។ មានន័យថាទឹកសំណល់ចេញពីផ្ទះនីមួយៗ រួមមានបង្គន់អនាម័យ ផ្ទះបាយ ឬបន្ទប់ទឹកនឹងហូរដោយផ្ទាល់ទៅស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់។ អត្ថបទ៖ទូច សោភ័ណ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm