សម្តេចតេជោ ៖ ការបើកទទួលទេសចរណ៍អន្តរជាតិឡើងវិញនឹងធ្វើឡើងជាដំណាក់កាល និងកំណត់តំបន់

2021/10/28 06:46:10 pm        356

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបើកទេសចរណ៍អន្តរជាតិឡើងវិញ នឹងត្រូវធ្វើឡើងតាមដំណាក់កាល ជាជំហានៗ ដោយផ្អែកលើវិធីសាស្រ្តជាក់លាក់ ក្នុងការកំណត់តំបន់ ឬគោលការណ៍សុវត្ថិភាព ខណៈគម្រោងរបស់កម្ពុជា នឹងបើកទេសចរណ៍វ៉ាក់សាំង នៅចុងខែវិច្ឆិកា ឆ្នាំ២០២១នេះ ។

នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកឡើងថា អស់រយៈពេល១៨ខែកន្លងមកនេះ វិបត្តិនៃជំងឺកូវីដ១៩ បាននាំមកនូវគ្រោះមហន្ត រាយដល់​ពិភព​លោក​ទាំងមូល ក្នុងនោះ វិស័យទេសចរណ៍សកលលោក ក៏ដូចជានៅកម្ពុជាបាននិងកំពុង ទទួលរងឥទ្ធិពលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរ។

ការណ៍នេះ បានធ្វើឲ្យបណ្តាប្រទេសនៅលើសកលលោក មានការបិទ-បើកប្រទេសជាច្រើនលើក​ច្រើនសារ ខណៈដែលយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំកំពុង ត្រូវបានបន្តអនុវត្តដើម្បីបង្កើត​ភាពសុំា​នៅក្នុង​សហគមន៍សំដៅជំរុញការស្តាសកម្មភាពសង្គម សេដ្ឋកិច្ចឡើងវិញស្របតាមគន្លង​ប្រក្រតីភាពថ្មីនោះ។

សម្តេចតេជោ បានលើកឡើងទៀតថា ឈរលើទស្សនវិស័យ «ការគិតពីប្រជាជន គិតពីសេដ្ឋកិច្ច គិតពីអនាគត» រាជរដ្ឋាភិបាលបានប្រកាន់ខ្ជាប់នូវស្មារតីបុរេសកម្ម និងជាក់ស្តែងនិយម ដោយ​មាន​ផែនការ ច្បាស់លាស់ក្នុងការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា តាមរយៈការដាក់ចេញនូវ «ផែនទីចង្អុរផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយ​វិបត្តិ​ជំងឺកូវីដ១៩» និងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ សម្រាប់គោលដៅសំខាន់ៗ ដែលជា​ឯកសារ​គោល​ដ៏មានសារៈសំខាន់ជាយុទ្ធសាស្រ្តសម្រាប់អនាគតវិស័យទេសចរណ៍កម្ពុជានោះ។

សម្តេច បានបញ្ជាក់ទៀតថា ​វិធានការក្នុងការគ្រប់គ្រងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ ១៩ និងការសម្រួលការធ្វើដំណើរ។ ចំណុចទាំងនេះ គឺជាកត្តាគន្លឹះសម្រាប់ការសម្រេចចិត្តរបស់ភ្ញៀវ ទេសចរក្នុងការជ្រើសរើសគោលដំណើរកម្សាន្តទេសចរណ៍ក្នុងបរិបទថ្មី។

ក្នុងន័យនេះ ផែនការយុទ្ធសាស្រ្ត ស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង នឹងក្លាយជាឯកសារ​យុទ្ធសាស្រ្ត​ដ៏​សំខាន់ សម្រាប់ការបើកឲ្យដំណើរការឡើងវិញជាបណ្តើរៗ នៃការទទួលភ្ញៀវ​ទេសចរណ៍​អន្តរជាតិ ​ដោយឈរលើគោលការណ៍រក្សា ​បាននូវតុល្យភាពរវាងសកម្មភាពសង្គម-សេដ្ឋកិច្ច និងការធានាសុវត្ថិភាព ​និងសុខភាពសាធារណៈ ជាមួយកិច្ចខិតខំក្នុងការវិល​ត្រឡប់​ឲ្យបានឆាប់ទៅរក«ប្រក្រតីភាពថ្មី» នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនោះ។

សម្តេច បានបញ្ជាក់បន្ថែមទៀតថា «ការបើកទទួលទេសចរណ៍អន្តរជាតិឡើងវិញ នឹងត្រូវធ្វើឡើង​តាមដំណាក់កាលជាជំហានៗ ដោយផ្អែកលើវិធីសាស្ត្រជាក់លាក់ក្នុងការកំណត់តំបន់ ឬគោល​ដៅ​ទេសចរណ៍ សុវត្ថិភាព ដែលជាអនុគមន៍ ​និងអត្រានៃការចាក់វ៉ាក់សាំង, ​អត្រាអ្នកជំងឺកូវីដ១៩ កម្រិត​ធម្យម និងកម្រិតធ្ងន់ និងអត្រាស្លាប់នៃជំងឺកូវីដ១៩, សមត្ថភាពឆ្លើយតប និងគ្រប់គ្រង​ហានិភ័យ​ដែល​អាចកើតមានពីវិរុស បំប្លែងថ្មី និងការត្រៀមលក្ខណៈសម្បត្តិរបស់ឧស្សាហកម្មទេសចរណ៍​កម្ពុជា​ស្របតាមគន្លងប្រក្រតីថ្មី»។

ក្នុងស្មារតីនេះ សម្តេចតេជោហ៊ុន សែន បានឲ្យដឹងទៀតថា ព្រះរាជាណាចក្រកម្ពុជានឹងបើកទទួល ទេសចរណ៍ វ៉ាក់សាំងនៅចុងខែវិច្ឆិកា ឆ្នាំ២០២១ ដោយចាប់ផ្តើមនៅក្រុងព្រះសីហនុ និង​ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងតំបន់តារាសាគរនៃខេត្តកោះកុង, និងបន្ទាប់មកនៅ​ខេត្តសៀមរាប​ នៅក្នុងខែមករា ឆ្នាំ ២០២២ខាងមុខនេះ។

ដោយការបើកនេះ គឺឈរលើស្មារតីប្រុងប្រយ័ត្ន ការដាក់ឲ្យអនុវត្តផែនការយុទ្ធសាស្រ្តនេះ នឹង​ត្រូវមាន​ការត្រួតពិនិត្យ តាមដាន វាយតម្លៃជាប់ជាប្រចាំ ស្របតាមការវិវត្តជាក់ស្តែងនៃ សភាពការណ៍ នៃការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩ នៅក្នុងជំហាននីមួយៗ​ ផ្សារភ្ជាប់​ជាមួយ​នឹងជម្រើសសម្រាប់ការបើក-បិទ​ ដោយផ្អែកលើការបែងចែកតំបន់ ​ការធ្វើ​អាទិ​ភាវូបនីយកម្ម ជម្រើស​ សកម្មភាព​ ទេសចរណ៍តាម​អនុវិស័យ និងកត្តាពេលវេលា​ដែលដើរតួនាទី​ចន្ទល់​យុទ្ធសាស្រ្ត​សំខាន់​ក្នុងការផ្តល់លទ្ធភាព​ដល់ការគ្រប់គ្រង​ហានិភ័យ​ជាដើម៕

អត្ថបទ ៖ បាន ចក់


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm