ប្រធានសភាកាតាកោតសរសើរដល់គោលជំហរអព្យាក្រឹត្យរបស់កម្ពុជាចំពោះបញ្ហាប៉ាឡេស្ទីន

2024/12/11 04:02:06 pm        147

នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហាសាន់ ប៊ីន អាប​ឌុលឡា អាល-ហ្កានីម(Hassan bin Abdullah Al Ghanim)ប្រធានរដ្ឋសភានៃរដ្ឋកាតា បាន​សម្ដែង​ការ​កោត​សរសើរ ជំហរអព្យាក្រឹត្យរបស់កម្ពុជា ចំពោះបញ្ហាប៉ាឡេស្ទីន និងបានចាត់​ទុក​ទស្សន​កិច្ច​របស់សម្តេចតេជោនាពេលនេះល្អណាស់ សម្រាប់ការជំរុញទំនាក់ទំនង និងសហ​ប្រតិបត្តិការ​សភា និងវិស័យផ្សេងៗ រវាងប្រទេសកម្ពុជា និងកាតា។

ក្នុងកិច្ចជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ម្សិលមិញ​នេះ លោក ហាសាន់ ប៊ីន អាបឌុលឡា អាល-ហ្កានីម បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ សម្ដេចតេជោ និង​គណៈ​ប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅរដ្ឋកាតា ហើយលោកបានលើកឡើងថា កាតា​មានតួនាទីសំខាន់នៅក្នុងតំបន់ និងពិភពលោក និងចូលរួមចំណែកក្នុងការសម្របសម្រួល ដើម្បី​ឱ្យ​មាន​ដំណោះស្រាយបញ្ហាអន្តរជាតិដូចជា អ៊ុយក្រែន ប៉ាឡេស្ទីន និង អាហ្វានីស្ថាន​ជាដើម​។

លោក​បាន​បន្តថា កាតាបានខិតខំធ្វើការដើម្បី ឱ្យមានបទឈប់បាញ់ក្នុងផលប្រយោជន៍ សន្តិភាព និង​ប្រជាជន ហើយកាតាក៏មានសុទិដ្ឋិនិយមថា បណ្តាសភានៅក្នុងសកលលោក ដែល​ស្រឡាញ់​សន្តិភាពនឹងរួមដៃគ្នាធ្វើកិច្ចការនេះផងដែរ។ លោកបានសង្កត់ធ្ងន់ថា ធម្មនុញសន្តិភាព សកល​លោក មានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការពង្រីកទំនាក់ទំនងសភា និងអ្នកស្រឡាញ់សន្តិភាព ហើយ​លោក​បានអះអាងថា កាតានឹងធ្វើការជាមួយកម្ពុជា ដើម្បីសន្តិភាពពិភពលោក និងប្រឆាំង​សង្គ្រាម​។

ថ្លែងនៅ​ក្នុង​កិច្ចជំនួបនោះដែរសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរអរគុណ ចំពោះលោក ហាសាន់ ប៊ីន អាបឌុលឡា អាល-ហ្កានីម ចំពោះការលើកឡើងពីទំនាក់ទំនងទ្វេភាគីកម្ពុជា-កាតា និងតួនាទីរបស់សភា ក្នុងការដោះស្រាយបញ្ហាតំបន់ និងពិភពលោក។ សម្តេចប្រធានព្រឹទ្ធសភាបានលើកឡើងទៀតថា សម្តេច​ពិត​ជារីក​រាយ​នឹង​ដំណើរ​ទស្សន​កិច្ច​នៅ​រដ្ឋ​កាតា ដែលនឹងពង្រឹងទំនាក់ទំនងរវាងអង្គការនីតិប្បញ្ញត្តិ រាជរដ្ឋាភិបាល ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេសកម្ពុជា និងកាតា។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ប្រទេស​យើង​ទាំង​ពីរ​(កម្ពុជា-កាតា) ត្រូវធ្វើការជាមួយគ្នា ដើម្បីសម្រេចបានកិច្ចព្រមព្រៀងគាំពារវិនិយោគ និង​ពាណិជកម្ម ខណៈប្រទេសកាតាមានសន្តិសុខថាមពល ហើយកម្ពុជាមានសន្តិសុខស្បៀង។

នៅក្នុង​កិច្ចជំនួបនោះដែរ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញចំណាប់អារម្មណ៍ចង់បាន អ្នក​វិនិយោគិន​កាតាមកកម្ពុជា និងចង់ឃើញ ការពិគ្រោះយោបល់ទ្វេភាគី រវាង​ក្រសួង​ការ​បរទេស​ទាំង​ពីរ ដោយសារសភាពការពិភពលោកស្មុគស្មាញ ហើយជាមួយគ្នានោះ​សម្តេច​តេជោ​បាន​ទទួល​ស្គាល់ ​ដោយការពេញចិត្ត និងវាយតម្លៃខ្ពស់នូវតួនាទីរបស់កាតា នៅលើឆាកអន្តរជាតិ ដូចជា​ការចរចាពាណិជ្ជកម្មពិភពលោក ក្នុងក្របខ័ណ្ឌ Doha Round ជាដើម។ សម្តេចបាន​លើក​ឡើង​ទៀត​ថា ជំហររបស់កាតានិងកម្ពុជាលើបញ្ហាអន្តរជាតិ និងតំបន់មិនខុសគ្នាទេ ខណៈ​ប្រទេស​កម្ពុជា និងកាតា តូចយ៉ាងណាក៏ដោយ ប៉ុន្តែប្រទេសយើងទាំងពីរត្រូវចូលរួមចំណែក ក្នុង​ការ​ដោះស្រា​យបញ្ហាតំបន់ និងអន្តរជាតិ។ ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភាកម្ពុជា ក៏បានអញ្ជើញ លោកប្រធានសភាកាតា មកបំពេញទស្សនកិច្ចនៅកម្ពុជា នា​ពេល​ខាងមុខផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        53
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        106
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm