ក្រុមមេដឹកនាំគណបក្សសង្គមនិយមបារាំងបានសាទរកិច្ចពិភាក្សាថាជារឿងគួរឱ្យចាប់អារម្មណ៍ ប៉ុន្តែមិនមានភាពច្បាស់លាស់ ជាមួយលោកប្រធានាធិបតី Emmanuel Macron និងប្រធានគណបក្សសំខាន់ៗផ្សេងទៀតកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ខណៈមេដឹកនាំបារាំងរូបនេះ ប្រឹងប្រែងតែងតាំងនាយករដ្ឋមន្ត្រីថ្មីឲ្យបានក្នុងពេល៤៨ម៉ោង។

ក្រុមសង្គមនិយមបានក្លាយជាតួអង្គដ៏មានសក្តានុពល បន្ទាប់ពីរដ្ឋាភិបាលរបស់លោក មីឆែល បានីញ៉េ(Michel Barnier) ត្រូវបានបណ្តេញចេញពីតំណែងកាលពីសប្តាហ៍មុន ដែលបង្កឱ្យមានវិបត្តិនយោបាយដ៏ធំទីពីររបស់ប្រទេសបារាំងក្នុងរយៈពេល៦ខែ។

លោក Macron សង្ឃឹមថា ក្រុមអ្នកសង្គមនិយមនឹងជួយប្រមុខរដ្ឋាភិបាលបន្ទាប់របស់លោកក្នុងការទប់ទល់នឹងការបោះឆ្នោតដកសេចក្ដីទុកចិត្តមួយផ្សេងទៀត ប៉ុន្តែពួកគេចង់ឱ្យលោកតែងតាំងនាយករដ្ឋមន្ត្រីមកពីគបក្សឆ្វេងនិយម ជាថ្នូរ។ ពួកគេក៏ប្រហែលជាព្យាយាមបន្ថយការកែទម្រង់សោធននិវត្តន៍សំខាន់របស់លោកផងដែរ។

មេដឹកនាំគណបក្សសង្គមនិយម លោក អូលីវ៉ែ ហ្វូរ៉េ (Olivier Faure) បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីចាកចេញពីវិមានប្រធានាធិបតីអាលីហ្សេ(Elysee) ថានេះគឺជាកិច្ចប្រជុំដ៏គួរឱ្យចាប់អារម្មណ៍ ប៉ុន្តែមិនមានភាពប្រាកដប្រជា ។ បាល់ នៅក្នុងដៃរបស់ប្រធានាធិបតី ។
មន្ត្រីជំនិតរបស់ប្រធានាធិបតី បាននិយាយថា លោក Macron បានប្រាប់ក្រុមប្រធានគណបក្សថា លោកសង្ឃឹមថានឹងជៀសវាងការរំលាយសភាម្តងទៀត មុនពេលចប់អាណត្តិទីពីរ និងចុងក្រោយរបស់លោក ដែលនឹងបញ្ចប់នៅឆ្នាំ២០២៧។ ការសម្រេចចិត្តរបស់លោកMacron ក្នុងការរំលាយសភាកាលពីខែមិថុនា បង្កឱ្យមានការបោះឆ្នោតមុនអាណត្តិ បានបណ្ដាលឲ្យសភាគាំងយ៉ាងអយុត្តិធម៌ ដែលបានបង្ហាញឱ្យឃើញពីអស្ថិរភាពនយោបាយធ្ងន់ធ្ងររបស់បារាំង៕