គណៈកម្មាធិការអន្តរជាតិ សម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ហៅកាត់ថា ICC Angkor និងសំបូរព្រៃគុក នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៩ និងកិច្ចប្រជុំពេញអង្គលើក៣១ ដឹកនាំកិច្ចប្រជុំដោយលោក ព្យែរ វ៉ាំងហ្សង់(Pierre Vincent) ទីប្រឹក្សាផ្នែកវប្បធម៌របស់ស្ថានទូតបារាំងប្រចាំកម្ពុជា និងឯកឧត្តម ណាហ្កាសិ គេនស៊ូគិ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ជាសហប្រធាន។
កិច្ចប្រជុំនេះ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់។







