ក្នុងខែវិច្ឆិកា យន្តការច្រកចេញចូលតែមួយ បម្រើពលរដ្ឋបានជាង៦សែនសេវា រកចំណូលបាន ៣ លានដុល្លារ

2024/12/11 05:34:34 pm        178

ភ្នំពេញ៖ រយៈពេលពេញមួយខែវិច្ឆិកា កន្លងទៅនេះ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំ​ពាក្យ​រង​ក្រសួង​មហាផ្ទៃ បានឱ្យដឹងថា អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត បានផ្ដល់​សេវា​ជូន​ប្រជា​ពលរដ្ឋសរុបជាង ៦សែនសេវា។ ក្នុងចំណោមវិស័យទាំង១៤ ការងារ​រដ្ឋបាល​ផ្តល់​សេវា​ច្រើន​ជាង​គេ ​គឺមានសរុបបជិត ២ម៉ឺនសេវា បន្ទាប់មកវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ជាង​១ម៉ឺន​សេវា ខណៈសេវាតិចជាងគេ គឺវិស័យវប្បធម៌ និងវិចិត្រសិល្បៈមានចំនួន៤សេវា។

បើតាមលោកបណ្ឌិត ទូច សុឃៈ សេវាដែលបាន​ផ្ដល់​ជូន​នៅ​អង្គភាព​ច្រក​ចេញ​ចូល​តែ​មួយ​រាជ​ធានី​ ខេត្ត បានផ្ដល់ចំណូលជូនរដ្ឋសរុបជាង១២ពាន់លានរៀល ស្មើនឹង៣លានដុល្លារ ក្នុងនោះ​វិស័យ​ទទួលបាន​ចំណូលច្រើនជាងគេគឺ វិស័យរៀបចំដែនដី​នគរូបនីយកម្ម និង​សំណង់​ចំនួន​ជាង​១០​ពាន់​លានរៀល វិស័យសាធារណការនិងដឹកជញ្ជូនជាង១ពាន់លានរៀល ខណៈវិស័យ​ទទួល​ចំណូល​តិច​ជាងគេគឺវិស័យវប្បធម៌ និងវិចិត្រសិល្បៈមានចំនួន៨សែនរៀល។

ចំណែក ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ លោកបណ្ឌិតអ្នកនាំពាក្យរង បាន​ឱ្យ​ដឹង​ទៀត​ថា ក្នុងខែវិច្ឆិកាដូចគ្នា មន្រ្តីបានផ្តល់សេវាជាង៣សែនសេវា ដោយក្នុងចំណោម​វិស័យ​ទាំង​១៧ ការងារអត្រានុកូលដ្ឋានផ្តល់បានច្រើនជាងគេ គឺមានជិត២សែនសេវា បន្ទាប់​មក​ការងារ​នីត្យានុកូល​កម្ម​ផ្តល់បាន១សែនសេវា ខណៈវិស័យផ្តល់តិចជាងគេ គឺវិស័យកសិកម្មមាន​ត្រឹម​តែ​១៩​សេវា​។

សេវានៅច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ បានផ្ដល់ចំណូលជូនរដ្ឋជាង៦៨០លានរៀល គិត​ជា​ដុល្លារប្រមាណ១សែន ៧ម៉ឺនដុល្លារ ខណៈចំណូលខ្ពស់ជាងគេគឺ វិស័យ​សុរិយោ​ដី​ចំនួន​១៦០​លាន​រៀល បន្ទាប់មកវិស័យសំណង់ទទួលបាន១៥២លានរៀល ចំណែកវិស័យ​រ៉ែ​ និង​ថាមពល​ទទួលបានចំណូលតិចជាងគេគឺត្រឹមតែ ៥លានរៀល គ្រាដែលវិស័យបពាណិជ្ជកម្ម វិស័យ​ធម្មការ និងសាសនា វិស័យបរិស្ថាន និងការងារអត្រានុកូលដ្ឋានមិនទទួលបានចំណូល។

យន្តការច្រកចេញចូលតែមួយត្រូវបានប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានសារទរថាបានឆ្លើយតបទៅនឹងតម្រូវ​ការចាំបាច់ជាប្រចាំថ្ងៃ។ រាជរដ្ឋាបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការពង្រឹងគុណភាពសេវាសាធារណៈ ស្រប​តាម​ទស្សនៈ «ធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះសុំគោលការណ៍» ខណៈឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនាមជាសេនាធិការ ក៏​ប​ន្ត​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ដាក់​ចេញ​នូវគោលការណ៍នានាធ្វើយ៉ាងឱ្យស្របទៅនឹងគោលនយោបាយ និងភាពចាំ​បាច់​របស់​ប្រជា​ពលរដ្ឋ​ស្រប​តាមទស្សនៈ« អ្វីៗដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ»៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        122
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm