មន្ទីរបញ្ចកោណ បាននិយាយកាលពីថ្ងៃអង្គារ ទី១០ ខែ ធ្នូ ថា ទីភ្នាក់ងារការពារមីស៊ីលរបស់សហរដ្ឋអាមេរិក បានស្ទាក់ចាប់បានដោយជោគជ័យនូវគោលដៅមីស៊ីលបាលីស្ទីករយៈចម្ងាយមធ្យមដែលបាញ់នៅលើអាកាស ក្នុងអំឡុងពេលធ្វើតេស្តនៅលើកោះហ្គាំ(Guam)ជាលើកដំបូង ដែលជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់សមត្ថភាពការពាររបស់កោះនេះ ។

កោះ Guam ជាទឹកដីរបស់សហរដ្ឋអាមេរិកនៅតំបន់ប៉ាស៊ីហ្វិកភាគខាងលិច គឺជាបុស្តិ៍ជួរមុខយោធាជាយុទ្ធសាស្ត្រ មានទីតាំងនៅជិតប្រទេសចិនជាងកោះហាវ៉ៃ។
វាមានតួនាទីយ៉ាងសំខាន់ក្នុងការរក្សាវត្តមានរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ និងរារាំងសត្រូវដែលមានសក្តានុពល។

ការសាកល្បងដ៏ជោគជ័យនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់មន្ទីរបញ្ចកោណ ក្នុងការពង្រឹងការការពាររបស់កោះហ្គាំ ប្រឆាំងការគំរាមកំហែងមីស៊ីលដែលកំពុងវិវត្ត។
ក្នុងអំឡុងពេលនៃការធ្វើតេស្តនេះ ដោយត្រូវបានគេដាក់ឈ្មោះថា បេសកកម្មពិសោធន៍ការហោះហើរ-០២ (FEM-02) ជាប្រព័ន្ធការពារកោះហ្គាំ(Guam) រួមបញ្ចូលជាមួយរ៉ាដាថ្មី AN/TPY-6 និងប្រព័ន្ធបាញ់បង្ហោះបញ្ឈរថ្មី បានបាញ់មីស៊ីល Standard Missile-3 Block IIA ។
មីស៊ីលដែលផលិតដោយក្រុមហ៊ុន RTX Corp RTX.N បានស្ទាក់ចាប់ដោយជោគជ័យគោលដៅមីស៊ីលបាលីស្ទីករយៈចម្ងាយមធ្យមដែលបាញ់នៅលើអាកាស នៅឆ្នេរសមុទ្រនៃមូលដ្ឋានកងទ័ពអាកាស Andersen ។
ឧត្តមសេនីយ៍ឯក Heath Collins បានសាទរចំពោះការធ្វើតេស្តនេះថាជា «កិច្ចខិតខំប្រឹងប្រែងជាក្រុមដ៏អស្ចារ្យ» ដោយសង្កត់ធ្ងន់លើសារៈសំខាន់របស់មីស៊ីនេះក្នុងការធ្វើឱ្យមានសុពលភាពស្ថាបត្យកម្មតាមដានរួម និងសមត្ថភាពការពារដែនអាកាសនិងការពារមីស៊ីល សម្រាប់កោះហ្គាំ។