ក្រសួងការងារធ្វើសន្និសីទថ្នាក់ជាតិស្ដីពី «ការងើបឡើងវិញនៃសេដ្ឋកិច្ច និងការងារ និង​ដំណើរឆ្ពោះទៅកាន់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច»

2024/12/11 07:11:24 pm        281

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំ​សន្និសីទ​ថ្នាក់​ជាតិ​ស្តីពី​សេដ្ឋកិច្ច​ការងារ​ឆ្នាំ​២០២៤​ ក្រោមប្រធានបទ ការងើបឡើងវិញនៃសេដ្ឋកិច្ច និងការងារ និងដំណើរ​ឆ្ពោះ​ទៅ​កាន់​ការ​ចាក​ចេញ​ពី​ក្រុម​ប្រទេសអភិវឌ្ឍន៍តិចតួច។ កម្មវិធីនេះបានប្រាព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងរ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

នៅក្រោយពិធីបើកសន្និសីទថ្នាក់ជាតិ នៅព្រឹកថ្ងៃទី១១ ខែធ្នូនេះ ឯកឧត្តម ហេង សួរ បាន​មាន​ប្រសាសន៍​ប្រាប់​ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា នេះជាសន្និសីទថ្នាក់​ជាតិ​លើក​ទី១​ស្តីពី​សេដ្ឋកិច្ច​ការងារ ដើម្បីនាំតួ​អង្គពាក់ព័ន្ធ​ទាំងអស់​ឲ្យ​មក​ជួប​គ្នា​ឲ្យ​ដឹង​អំពី​តួនាទី​នៃ​ការងាររ​បស់​ក្រសួង​ការងារ​ក្នុង​វិស័យសេដ្ឋកិច្ច ដើម្បីចែករំលែកនូវការយល់ឃើញអំពីនិន្នាការថ្មីៗ និងជំរុញ​ភាព​ជា​ដៃគូ និងនវានុវត្តន៍ដែលគាំទ្រការផ្លាស់ប្តូរសេដ្ឋកិច្ច និងទីផ្សារការងារ។

ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា ដូចដឹងទាំងអស់គ្នាហើយថា ការចាក​ចេញ​ពី​ប្រទេស​អភិវឌ្ឍន៍​តិច​តួច គឺមានចំណុចទាំងប្រឈម និងឱកាសផងដែរ។ ចំណុចប្រឈម ដែលអាចនឹងជួបប្រទះ ទី១. អាច​នឹងបាត់បង់ការអនុគ្រោះពន្ធពីប្រទេសដែលនាំចូលនូវផលិតផល ព្រោះជា​ទូទៅ​ការ​អនុ​គ្រោះ​ពន្ធ​នេះ​គេតែងតែផ្តល់ឲ្យបណ្តាប្រទេសដែលអភិវឌ្ឍន៍តិចតួច អញ្ចឹងនៅពេល​ដែល​កម្ពុជា​ចាក​ចេញ​ពី​ឋានៈជាប្រទេសដែលអភិវឌ្ឍន៍តិចតួច នោះគេនឹងអាចដកការអនុគ្រោះពន្ធកន្លងទៅ។ ចំពោះ​ចំណុចទី២.គឺអាចពាក់ព័ន្ធវិធានដើមនៃទំនិញ ព្រោះនៅពេល​កម្ពុជា​ស្ថិត​នៅ​ប្រទេស​អភិវឌ្ឍន៍​តិច​តួច គឺថាគេទាមទារឲ្យមានវត្ថុធាតុដើម ធាតុចូលពីប្រទេសកម្ពុជាត្រឹម ៣០% គេ​អាច​ហៅ​ផលិត​ផលនោះ ឬសេវានោះផលិតនៅកម្ពុជា។ ប៉ុន្តែនៅ​ពេល​ដែល​កម្ពុជា​ចាក​ចេញ​ពី​ប្រទេស​អភិវឌ្ឍន៍តិចតួច គេទាមទារឲ្យកម្ពុជាត្រូវមានវត្ថុធាតុដើម និងធាតុចូល​របស់​ប្រទេស​រហូត​ដល់ ៦០% ដូច្នេះមានន័យថា កម្ពុជាត្រូវមានខ្សែសង្វាក់ផលិតកម្មវែងជាងមុន ដើម្បី​ធ្វើ​ម៉េច​យើង​អាច​យក​វត្ថុធាតុដើម និងវត្ថុធាតុផ្សំផ្សេងៗ ដើម្បីផ្គុំគ្នាទៅផលិតផ​ល​ចុង​ក្រោយ​សម្រាប់​ការ​នាំ​ចេញ​យ៉ាង​ណាស់ឲ្យបាន ៦០% ពោលមិនមែនពឹង​ផ្អែក​តែ​លើ​ប្រាក់​បៀវត្សរ៍​កម្មករ​និយោជិត​តែ​មួយ​នោះ​ទេ គឺថាទាំងវត្ថុធាតុដើមក៏ត្រូវផលិតបន្ថែមទៀតដែរនេះជាចំណុចប្រឈម។

សូមជម្រាបជូនថា សន្និសីទថ្នាក់ជាតិស្តីពីសេដ្ឋកិច្ចការងារឆ្នាំ២០២៤ ក្រោមប្រធានបទ ការ​ងើប​ឡើង​វិញ​នៃសេដ្ឋកិច្ច និងការងារ និងដំណើរឆ្ពោះទៅ​កាន់កា​រ​ចាក​ចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិច​តួច មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១ និង១២ ខែធ្នូ ឆ្នាំ២០២៤ ក្នុងគោល​បំណង​ចម្បង​ចំនួ​ន​៤ ដូចជា ១.ប្រមូលផ្តុំអ្នកជំនាញក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាល​វិជ្ជាជីវៈ​មក​ពីស្ថាប័នផ្សេងៗគ្នា ដើម្បីចែករំលែកនូវការយល់ឃើញអំពីនិន្នាការថ្មីៗ ២.ចែករំលែក​ការ​យល់​ដឹង និងការអនុវត្តល្អៗពាក់ព័ន្ធនឹង​ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ពី​តំណាង​នៃ​វិស័យឯកជន អ្នកតាក់តែងគោលនិយោបាយ បញ្ញាវ័ន្ត និងអ្នកស្រាវជ្រាវផ្សេងៗទៀត ៣.​ជំរុញការពិភាក្សានិងផ្តល់ធាតុជាយុទ្ធសាស្រ្តដើម្បីធានាថាកម្លាំងពលកម្មកម្ពុជា ត្រូវបាន​បំពេញ​តាម​តម្រូវការនៃយុគសម័យឌីជីថល និងបរិការណ៍នៃការ​ប្រែប្រួ​លស្ថា​ន​សេដ្ឋកិច្ច និង​សង្គម និងទី៤.ជំរុញភាពជាដៃគូ និងនវានុវត្តន៍ដែលគាំទ្រការផ្លាស់ប្តូរសេដ្ឋកិច្ច និង​ទីផ្សារ​ការងា​រ​៕ អត្ថបទ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm