ប្រជាជនស៊ីរីរាប់ពាន់នាក់បន្តសម្រុកត្រឡប់ទៅប្រទេសកំណើតវិញក្រោយដួលរលំរបបលោក Assad

2024/12/11 07:32:38 pm        247

ជនភៀសខ្លួនស៊ីរីរាប់ពាន់នាក់ បានបន្តសម្រុកត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញពីប្រទេសជិតខាង បន្ទាប់ពីការដួលរលំរបបប្រធានាធិបតីលោក Bashar Al-Assad ដោយពួកគេបង្ហាញទឹកមុខ និងអារម្មណ៍រីករាយ ក្នុងក្ដីសង្ឃឹមកសាងប្រទេសជាតិឡើងវិញ។

ភាគច្រើននៃពួកគេ គឺត្រឡប់មកពីប្រទេសទួរគី និងលីបង់ ខណៈប្រទេសអឺរ៉ុបមួយចំនួនបានចាប់ផ្តើមផ្អាកការស្នើសុំសិទ្ធិជ្រកកោនសម្រាប់ជនជាតិស៊ីរីដែលរត់ចេញពីការគ្រប់គ្រងរបស់លោក Assad ។

រដ្ឋមន្ត្រីការបរទេសទួរគីលោក Hakan Fidan បាននិយាយថាទីក្រុងអង់ការ៉ាបានប្តេជ្ញាចិត្តក្នុងការសម្របសម្រួលការវិលត្រឡប់ដោយស្ម័គ្រចិត្ត និងសុវត្ថិភាពរបស់ជនភៀសខ្លួនស៊ីរីដែលខ្លួនផ្ដល់ជម្រក និងរួមចំណែកដល់ការកសាងប្រទេសស៊ីរីឡើងវិញ។

លោក Fidan បាននិយាយថាទួរគី ត្រៀមខ្លួនជាស្រេចដើម្បីជួយកសាងស៊ីរីឡើងវិញ ហើយកំពុងសម្របសម្រួលជាមួយតួអង្គពាក់ព័ន្ធ និងភាគីក្នុងតំបន់។

បច្ចុប្បន្ននេះ ជនភៀសខ្លួនស៊ីរី កំពុងសម្រុកចាកចេញពីទូទាំងតំបន់នានា រួមទាំងទីក្រុងអ៊ីស្តង់ប៊ុល ទីក្រុងប៊ូរសា(Bursa) និងទីក្រុង កាយសេរី (Kayseri)របស់ប្រទេសទួរគី ដើម្បីត្រៀមខ្លួនធ្វើដំណើរ ត្រឡប់ទៅប្រទេសស៊ីរីវិញ។

នៅក្នុងប្រទេសលីបង់ ប្រជាជនស៊ីរីរាប់រយនាក់បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវ និងនៅតាមតំបន់ផ្សេងៗ សំដៅទៅដល់ច្រកព្រំដែន ម៉ាស្នា(Masnaa) ត្រៀមវិលត្រឡប់ទៅផ្ទះវិញ។

យោងតាមកាសែត Al-Akhbar ប្រភពសន្តិសុខលីបង់បានប៉ាន់ប្រមាណថាមានជនជាតិស៊ីរីជាង ៥.០០០នាក់ បានឆ្លងចូលទៅក្នុងប្រទេសស៊ីរីតាមច្រកព្រំដែនស្របច្បាប់ និងខុសច្បាប់នៅក្នុងតំបន់បេកាអា (Bekaa) របស់ប្រទេសលីបង់៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        75
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        61
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        56

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm