ប្រមុខអង្គការសុខភាពពិភពលោក កាលពីថ្ងៃអង្គារទី១០ ខែធ្នូ បានបង្ហាញទំនុកចិត្តថា រដ្ឋនានា អាចបញ្ចប់កិច្ចព្រមព្រៀងជំងឺរាតត្បាតនៅត្រឹមខែឧសភាឆ្នាំ២០២៥ ទោះបីជាមានសំណួរថាតើរដ្ឋបាលប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump នឹងគាំទ្រសន្ធិសញ្ញានេះ ឬយ៉ាងណា។

ប្រទេសសមាជិកចំនួន១៩៤ប្រទេសរបស់អង្គការសុខភាពពិភពលោក បាននឹងកំពុងចរចារយៈពេលពីរឆ្នាំមកហើយលើកិច្ចព្រមព្រៀងមួយដែលអាចបង្កើនកិច្ចសហការនៅមុន និងអំឡុងពេលជំងឺរាតត្បាត បន្ទាប់ពីបានទទួលស្គាល់ការបរាជ័យ ក្នុងអំឡុងពេលជំងឺ COVID-19។

អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវថា «ប្រទេសជាច្រើន បានប្តេជ្ញាបញ្ចប់កិច្ចព្រមព្រៀងឱ្យបានទាន់ពេលវេលា សម្រាប់សន្និបាតសុខភាពពិភពលោក នៅខែឧសភា ខាងមុខ។ លោក នៅតែមានទំនុកចិត្តថាប្រទេសទាំងអស់នេះនឹងធ្វើ»។ លោក Ghebreyesus ត្រូវបានសួរដដែលៗអំពីកិច្ចសហប្រតិបត្តិការនៅពេលអនាគត ជាមួយរដ្ឋបាល លោក Trump ប៉ុន្តែហាក់ដូចជាមានភាពស្រាល ចំពោះការរំពឹងទុក។
«យើង បានសហការគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយលោកជឿថា មេដឹកនាំសហរដ្ឋអាមេរិក នឹងយល់ថា អាមេរិកពុំអាចមានសុវត្ថិភាពបានទេ លុះត្រាតែពិភពលោកទាំងមូលមានសុវត្ថិភាព។
លោក Tedros និយាយថា ការភៀសខ្លួនរបស់ប្រជាជន១លាននាក់នៅក្នុងប្រទេសស៊ីរី ចាប់តាំងពីការវាយលុករបស់ក្រុមឧទ្ទាម បានចាប់ផ្តើមកាលពីខែមុន បានបង្កើនភាពតានតឹងលើប្រព័ន្ធសុខភាពដ៏ផុយស្រួយ ហើយជនភៀសខ្លួនដែលវិលត្រឡប់ទៅវិញ អាចមានកាន់តែច្រើនបន្ថែមទៀត។ ទន្ទឹមនឹងនេះអង្គការសុខភាពពិភពលោក(WHO) បានបញ្ជូនការផ្គត់ផ្គង់ផ្នែករបួសទៅកាន់មន្ទីរពេទ្យទីក្រុងដាម៉ាស ហើយកំពុងធ្វើការលើការជួយដល់មន្ទីពេទ្យផ្សេងៗទៀត។