រដ្ឋមន្ត្រីក្រសួងទេសចរណ៍ស្នើស្វីសផ្តល់ជំនួយពង្រីកគម្រោងបណ្តុះបណ្តាលជំនាញទេសចរណ៍ដល់កម្ពុជា​

2024/12/11 10:00:32 pm        240

កាលពីដើមសប្ដាហ៍នេះ ខែធ្នូនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង​ទីភ្នាក់ងារ​ស្វីស​សម្រាប់​ការអភិវឌ្ឍន៍ និងសហប្រតិបត្តិការ SDC អង្គការស្វីលខនថាក់ បានប្រកាសប្រើ​ប្រាស់​ផ្លូវ​ការ​អនុវត្តកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា ហូការ ដំណាក់កាលទី៣ ឆ្នាំ​២០២៤ ឆ្នាំ២០២៨ ដើម្បី​ពង្រីក​ការ​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​តាម​បណ្តា​ខេត្ត​ទេសចរណ៍​ចំនួន​១២នៅទូទាំងប្រទេស។

ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ ថ្លែងថា ដើម្បីសម្រេចគោលដៅ ការអនុវត្តយុទ្ធនាការ មនុស្ស​ម្នាក់​ជំនាញ​មួយ ក្រសួងទេសចរណ៍ ស្នើទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងសហប្រតិបត្តិ​ការ​SDC អង្គការស្វីលខនថាក់ និងភាគីពាក់ព័ន្ធនានា ជួយជំរុញ​ពង្រីក​ការ​អនុវត្ត​កម្ម​វិធី​គម្រោង​ហូការ ផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ជូនយុវជន និងបុគ្គលិកមានជំនាញទាប ទទួលបានលទ្ធភាពការងារសមរម្យ បង្កើនប្រាក់ចំណូលកាន់តែប្រសើរ និង​ជួយ​ពង្រឹង​ពង្រីក​អាជីវកម្ម​ក្នុង​វិស័យទេសចរណ៍មានឲ្យមានភាពធន និងគិតគូពីបរិស្ថាន និងការប្រកួត​ប្រជែង​ជំនាញ​វិជ្ជា​ជីវៈទេសចរណ៍ក្នុងកម្រិតថ្នាក់ជាតិ និងអាស៊ាន។

ក្នុងឱកាសនោះដែរ ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ ក៏បានណែនាំឲ្យមន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវ​ជំរុញការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូការទាំងវគ្គខ្លីៗ និង​កម្ម​វិធី​បណ្តុះ​បណ្តាល​ពេញ​ម៉ោង​ឲ្យ​បានកាន់តែផុលសផុស នៅកម្រិតថ្នាក់ក្រោមជាតិ សំដៅបង្កើន​ពង្រឹង​គុណ​ភាព​សេវា​កម្ម​ទេសចរណ៍​តាម​ខេត្តរបស់ខ្លួន និងផ្តល់ការឱកាសការងារសមរម្យ និងកំណើនប្រាក់​ចំណូល​ដល់​យុវជន​។

សូមបញ្ជាក់ថា គណៈកម្មការគម្រោងហូការ ក្រសួងទេសចរណ៍ និងអង្គការ​ស្វីលខន់ថាក់​គិត​ចា​ប់​ពី​ឆ្នាំ​២០១៦ រហូតដល់ឆ្នាំ២០២៤នេះ បានបណ្តុះបណ្តាល​អ្នក​ជំនាញ​ទេសចរណ៍​បាន​ប្រមាណ​ជាង​៦៣៩៧នាក់ ក្នុងគោលដៅខេត្តចំនួន១០ ហើយតាមរយៈការប្រកាស​ប្រើ​ប្រាស់​ផ្លូវ​ការ​អនុវត្ត​កម្ម​វិធី​បណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា ហូការ ដំណាក់កាលទី៣ ដែលមានដាក់​បញ្ចូល​បន្ថែម​ខេត្ត​ចំនួន២ទៀត រួមមាន ខេត្តកំពង់ឆ្នាំង និងខេត្តកោះកុង នឹងទទួលបានបុគ្គលិក​មាន​ជំនាញ​ទាប ក្នុងវិស័យទេសចរណ៍ជាច្រើនទៀត ការបង្កើនសមត្ថភាព គុណភាពការងារ និងការ​ជួយ​ពង្រឹកពង្រីកអាជីវកម្មទេសចរណ៍កាន់តែច្រើនថែមទៀត៕ អត្ថបទស៊ុម សុខជា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm