Nippon Steel រិះគន់នយោបាយ «មិនសមហេតុផល» ជុំវិញកិច្ចព្រមព្រៀង នៅអាមេរិក

2024/12/11 10:21:40 pm        118


ក្រុមហ៊ុនដែក Nippon Steel នៅថ្ងៃពុធ (ទី១១ ខែធ្នូ) បានរិះគន់ការមានប្រើឥទ្ធិពលនយោបាយ «មិនសមហេតុផល» លើគម្រោងកាន់កាប់ក្រុមហ៊ុន US Steel បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍ថា ប្រធានាធិបតីលោក Joe Biden នឹងរារាំងមិនឲ្យកិច្ចព្រមព្រៀងកើតឡើងឡើយ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងដែលមានតម្លៃ ១៤,៩ពាន់លានដុល្លារអាមេរិក ក្នុងនោះមានរួមបញ្ចូលទាំងបំណុលផងដែរ កំពុងត្រូវបានពិនិត្យដោយស្ថាប័នមួយ នៅទីក្រុងវ៉ាស៊ីនតោន ដែលវាយតម្លៃពីការកាន់កាប់របស់បរទេសលើក្រុមហ៊ុនសហរដ្ឋអាមេរិក។ ហើយសារព័ត៌មាន Bloomberg ដោយដកស្រង់សម្តីបុគ្គលស្និទ្ធនឹងបញ្ហានេះ បានឲ្យដឹងថា លោក Biden គ្រោងនឹងរារាំងការលក់នេះ ដោយសារហេតុផលសន្តិសុខជាតិ នៅពេលដែលការត្រួតពិនិត្យ ត្រូវបានបញ្ចប់ចុងខែនេះ។

ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រុមហ៊ុន Nippon Steel បានលើកឡើងថា៖ «វាជារឿងមិនសមហេតុផលទេ ដែលនយោបាយបន្តមានឥទ្ធិពលលើសពីផលប្រយោជន៍សន្តិសុខជាតិពិតប្រាកដ ជាពិសេសជាមួយនឹងសម្ព័ន្ធភាពដែលមិនអាចខ្វះបាន រវាងសហរដ្ឋអាមេរិក និងជប៉ុន ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់»។

ក្រុមហ៊ុនបានបន្ថែមថា៖ «យើងបានចូលរួមដោយស្មោះត្រង់ជាមួយគ្រប់ភាគី ដើម្បីគូសបញ្ជាក់ពីរបៀបដែលប្រតិបត្តិការនេះ នឹងជំរុញសេដ្ឋកិច្ច និងសន្តិសុខជាតិរបស់អាមេរិក ដោយប្រឆាំងនឹងការគំរាមកំហែងដែលបង្កឡើងដោយប្រទេសចិន។ ក្រុមហ៊ុន Nippon Steel នៅតែមានទំនុកចិត្តលើយុត្តិធម៌ និងភាពត្រឹមត្រូវរបស់អាមេរិក និងប្រព័ន្ធច្បាប់របស់ប្រទេសនេះ ហើយប្រសិនបើចាំបាច់ នឹងធ្វើការជាមួយក្រុមហ៊ុន US Steel ដើម្បីពិចារណា និងចាត់វិធានការដែលមានទាំងអស់ ដើម្បីឈានដល់ការសន្និដ្ឋានដោយយុត្តិធម៌»។

ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ដែលនឹងត្រូវប្រារព្ធពិធីកាន់តំណែង នៅថ្ងៃទី២០ ខែមករា ក៏បានប្តេជ្ញាទប់ស្កាត់កិច្ចព្រមព្រៀងនេះផងដែរ ដោយសន្យាថា នឹងជំរុញវិស័យដែកថែបរបស់អាមេរិកតាមរយៈការលើកទឹកចិត្តកាត់បន្ថយពន្ធ និងដំឡើងពន្ធការនាំចូលជំនួសវិញ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm