ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ប្រភពរបស់ខ្លួនថា រដ្ឋបាលដែលជិតផុតអាណិត្តរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) អាចនឹងប្រកាសក្នុងពេលឆាប់ៗនេះអំពីការរឹតបន្តឹងរបស់សហរដ្ឋអាមេរិកលើការលក់ប្រេងរបស់រុស្ស៊ី។
យោងតាមរបាយការណ៍នេះ ទីក្រុងវ៉ាស៊ីនតោនបច្ចុប្បន្ន កំពុងពិចារណាពីលទ្ធភាពនៃការដាក់ទណ្ឌកម្មស្រដៀងគ្នា ទៅនឹងការដាក់ទណ្ឌកម្មលើប្រេងអ៊ីរ៉ង់ នាពេលបច្ចុប្បន្ន។ ក្នុងករណីនេះ វិធានការរឹតត្បិតរបស់អាមេរិក ក៏នឹងកំណត់គោលដៅអ្នកទិញប្រេងរុស្ស៊ីដែរ។ ចំណាត់ការនេះ គឺ «ពោរពេញដោយហា និភ័យ»។ កាសែត Bloomberg បានបញ្ជាក់ថា ដោយសារតែអ្នកប្រើប្រាស់ប្រេងរុស្ស៊ីរួមមាន «ប្រទេសដែលមានអំណាច» ដូចជាឥណ្ឌា និងចិន។ របាយការណ៍នោះ បានឲ្យដឹងទៀតថា ជាលទ្ធផល ការរឹតបន្តឹងបែបនេះ អាចធ្វើឲ្យប្រេងឡើងថ្លៃ ដែលបណ្តាលឲ្យមានវិបត្តិសេដ្ឋកិច្ចពិភពលោក។
Bloomberg បានសរសេរថា ក្រៅពីនេះ រដ្ឋបាលអាមេរិក ក៏កំពុងពិនិត្យមើលលទ្ធភាពនៃការដាក់ទណ្ឌកម្មលើ «កងនាវាដឹកប្រេង» ដែលត្រូវបានសង្ស័យថា បានដឹកជញ្ជូនប្រេងរបស់រុស្ស៊ី។