ប្រភព៖ ទូដែកធនាគារកណ្តាលរបស់ស៊ីរី មិនត្រូវបានក្រុមចោរនៅទីក្រុងដាម៉ាសប៉ះពាល់ឡើយ

2024/12/11 11:28:59 pm        153


ប្រធានពាណិជ្ជកម្មជាន់ខ្ពស់ និងប្រភពចំនួន ៣ផ្សេងទៀត បានប្រាប់សារព័ត៌មានថា ទូដែកនៅក្នុងធនាគារកណ្តាលរបស់ប្រទេសស៊ីរី មិនត្រូវបានក្រុមចោរប៉ះពាល់ឡើយ ក្នុងពេលមានភាពចលាចលដែលបានគ្របដណ្ដប់ទីក្រុងដាម៉ាស រយៈពេលខ្លី បន្ទាប់ពីការដួលរំលំនៃរបបរបស់ប្រធានាធិបតី លោក Bashar al-Assad។

គួរបញ្ជាក់ថា ក្រុមឧទ្ទាមស៊ីរីបានដណ្តើមកាន់កាប់ទីក្រុងដាម៉ាស ដោយមិនមានការប្រឆាំងតបតអ្វីឡើយ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក បន្ទាប់ពីបានបើកប្រតិបត្តិការវាយរុលទៅមុខលឿនដូចផ្លេកបន្ទោរ ដែលបាននាំឲ្យលោក Assad ភៀសខ្លួនទៅកាន់ប្រទេសរុស្ស៊ី ដោយព្រឹត្តិការណ៍នេះកើតឡើងក្រោយមានសង្គ្រាមស៊ីវិលរយៈពេល ១៣ឆ្នាំ និងការគ្រប់គ្រងបែបអត្តាធិបតេយ្យរបស់គ្រួសារ Assad ជាង ៥ទសវត្សរ៍។

លោក Bassel Hamawi ប្រធានសភាពាណិជ្ជកម្មទីក្រុងដាម៉ាស បាននិយាយថា អាជ្ញាធរបានបញ្ជាក់ប្រាប់លោកថា ចោរបានលួចលុយមួយចំនួនពីអគារធនាគារកណ្តាល ប៉ុន្តែថា ទូដែកសំខាន់មិនទាន់ត្រូវបានប៉ះពាល់នៅឡើយទេ។ គេមិនដឹងទេថា តើប្រាក់ចំនួនប៉ុន្មានត្រូវបានរក្សាទុកនៅក្នុងទូដែកនោះ។

ប្រភព ២ផ្សេងទៀតដែលទាក់ទងជាមួយមន្ត្រីធនាគារកណ្តាល បានប្រាប់ថា ពួកគេក៏ត្រូវបានជូនដំណឹងផងដែរថា ចោរលួចដែលដើរតាមផ្លូវក្នុងទីក្រុងដាម៉ាស ប៉ុន្មានម៉ោងក្រោយយោធារបស់របបលោក Assad ដាក់អាវុធ មិនបានប៉ះពាល់ទូដែកសំខាន់នោះឡើយ។ ចំណែកប្រភពមួយទៀតស្និទ្ធនឹងក្រុមឧទ្ទាមធំជាងគេ គឺ Hayat Tahrir al-Shams (HTS) ដែលបានជួបជាមួយទេសាភិបាលធនាគារកណ្តាល បាននិយាយថា ទុនបម្រុងទាំងអស់មិនបាត់ឡើយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        166
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        154
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm