នៅថ្ងៃពុធនេះ រុស្ស៊ី បានចោទប្រកាន់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនថា បានវាយប្រហារលើរថយន្តមួយគ្រឿងប្រើប្រាស់សម្រាប់ដឹកជញ្ជូនក្រុមអ្នកជំនាញមកពីទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA) កាលពីថ្ងៃទី ១០ ខែធ្នូ ដោយពួកគេនិយាយថា នរណាម្នាក់អាចនឹងសម្លាប់។
អគ្គនាយក IAEAលោក Rafael Grossi និយាយពីឧបទ្ទេវហេតុនោះថា យានដ្រូនមួយគ្រឿង បានវាយប្រហារ ហើយរថយន្តក្រុមមន្រ្តី IAEA រងការខូចខាតយ៉ាងធ្ងន់ធ្ងរ នៅតាមផ្លូវទៅកាន់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia គ្រប់គ្រងដោយរុស្ស៊ីរបស់អ៊ុយក្រែន ប៉ុន្តែគ្មានគ្រោះថ្នាក់កើតឡើងនោះទេ ។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយកាលពីថ្ងៃម្សិលមិញថា វាគឺជាការវាយប្រហារដោយចេតនារបស់រុស្ស៊ីដែលបង្ហាញថា ទីក្រុងម៉ូស្គូមិនគោរពនោះទេច្បាប់ និងស្ថាប័នអន្តរជាតិ ។
ប៉ុន្តែក្រសួងការបរទេសរុស្ស៊ី និយាយនៅក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃពុធនេះថា វាគឺជាអ៊ុយក្រែយទេដែលបានវាយប្រហារលើរថយន្តរបស់ទីភ្នាក់ងារ IAEA ។
គួរឲ្យដឹងថា រុស្ស៊ីដណ្តើមបានការគ្រប់គ្រងរោងចក្រ Zaporizhzhia ដែលជារោងចក្រថាមពលនុយក្លេអ៊ែរធំបំផុតរបស់អឺរ៉ុប ភ្លាមៗក្រោយកងកម្លាំងរបស់ពួកគេ វាយប្រហារចូលអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ ២០២២ ៕

