ចលនាហេសបូឡារបស់ប្រទេសលីបង់ បានថ្កោលទោសការកាន់កាប់ដីស៊ីរីដោយអ៊ីស្រាអែល និងការវាយប្រហារលើគ្រឿងយុទ្ធោបករណ៍របស់ប្រទេសនេះ ដោយបង្ហាញក្តីសង្ឃឹមថា រដ្ឋាភិបាលថ្មីរបស់ទីក្រុងដាម៉ាស នឹងប្រឹងប្រែងដើម្បីទប់ទល់នឹង«ការឈ្លានពានរបស់អ៊ីស្រាអែល»។
ចលនានេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើបណ្តាញ Telegram របស់ខ្លួនថា៖«ការកាន់កាប់របស់អង្គភាពអ៊ីស្រាអែលលើទឹកដីស៊ីរីដ៏ធំ និងការវាយប្រហារលើសក្តានុពលយោធារបស់ខ្លួន គឺជាការឈ្លានពានដ៏គ្រោះថ្នាក់ ដែលសមនឹងទទួលការថ្កោលទោស» ។ «យើងសង្ឃឹមថា ដោយផ្អែកលើឆន្ទៈរបស់ប្រជាជន ស៊ីរីនឹងលេចចេញជារូបរាងឡើងវិញ ដោយមានសមត្ថភាពទប់ទល់នឹងការកាន់កាប់របស់អ៊ីស្រាអែល និងទប់ស្កាត់ការប៉ុនប៉ងរបស់បរទេស ក្នុងការអន្តរាគមន៍ក្នុងកិច្ចការក្នុងស្រុករបស់ខ្លួន»។
យោងតាមប៉ុស្តិ៍ទូរទស្សន៍ N12 របស់អ៊ីស្រាអែល យន្តហោះចម្បាំងអ៊ីស្រាអែលចំនួន ៣៥០ គ្រឿងបានវាយប្រហារទីតាំងយុទ្ធសាស្ត្រចំនួន ៣២០ របស់កងទ័ពលោកអាសាដ ក្នុងមួយថ្ងៃ។ យោងតាមប្រភពរបស់ប៉ុស្តិ៍ទូរទស្សន៍នេះបានឲ្យដឹងថា រហូតដល់ទៅ ៨០% នៃសមត្ថភាពរបស់កងទ័ពលោក អាសាដ
ដែលរួមមានយន្តហោះចម្បាំង ប្រព័ន្ធការពារដែនអាកាស នាវាចម្បាំង កន្លែងផលិតកម្ម និងរូងក្រោម ដី ឃ្លាំងផ្ទុកអាវុធ មីស៊ីលបាលីស្ទីក និងរថក្រោះ ត្រូវបានបំផ្លាញ។