អភិបាលតំបន់លោក Vyacheslav Gladkov បានរាយការណ៍នៅលើបណ្តាញ Telegram របស់ខ្លួនថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានវាយប្រហារកន្លែងតាំងទីលំនៅចំនួន ៨ នៅក្នុងតំបន់ Belgorod របស់ប្រទេសរុស្ស៊ី ជាមួយនឹងមីស៊ីលចំនួន ៣៤គ្រាប់ ដែលភាគច្រើនបានកំណត់គោលដៅទៅលើស្រុក Grayvoronsky ក្នុងរយៈពេល ២៤ម៉ោង កន្លងទៅនេះ។
លោកបានសរសេរថា៖«នៅក្នុងស្រុក Grayvoronsky កន្លែងតាំងទីលំនៅ Bezymeno, Dronovka, Kozinka និង Spodaryushino ត្រូវបានវាយប្រហារដោយគ្រាប់ផ្លោងចំនួន ២១គ្រាប់ ក្នុងការបាញ់ផ្លោងចំនួន ៥លើក។ ពុំមានការរាយការណ៍ពីរបួស ឬការខូចខាតទេ»។
កងកម្លាំងអ៊ុយក្រែន បានវាយប្រហារដោយគ្រាប់ផ្លោងចំនួន ៦គ្រាប់ និងយានដ្រូនមួយគ្រឿង នៅកន្លែងតាំងលំនៅពីរ ក្នុងស្រុកBelgorod។ នៅក្នុងស្រុកBorisovsky កន្លែងតាំងទីលំនៅ Kazachye-Rudchenskoye ត្រូវរងការវាយប្រហារដោយគ្រាប់កាំភ្លើងធំចំនួន ៥គ្រាប់។

