ក្រសួងការបរទេសរុស្ស៊ី និយាយនៅថ្ងៃពុធនេះថា ទីក្រុងម៉ូស្គូ ពុំទាន់ត្រៀមខ្លួនរួចរាល់នោះទេ ក្នុងការធ្វើសម្បទានដល់អ៊ុយក្រែន ហើយសំណើផ្ទាល់ខ្លួនរបស់លោកប្រធានាធិបតី Vladimir Putin លើវិធីបញ្ចប់ជម្លោះ ត្រូវការអនុវត្តតាមទាំងស្រុង ។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីអ្នកស្រី Maria Zakharova បានធ្វើសេចក្តីអត្ថាធិប្បាយបែបនេះ ក្រោយសួរពីការអំពាវនាវកាលពីថ្ងៃអាទិត្យកន្លងទៅដោយប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក Donald Trump សម្រាប់បទឈប់បាញ់បន្ទាន់ និងកិច្ចចរចារវាងរុស្ស៊ី និងអ៊ុយក្រែន ដើម្បីបញ្ចប់រឿងខុសឆ្គងមួយនេះ ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ដែលបានជំរុញខ្លាំងឲ្យប្រទេសរបស់លោកទទួលបានការអញ្ជើញចូលរួមជាមួយសម្ព័ន្ធមិត្តយោធាណាតូនោះ បានឆ្លើយតបនឹងសេចក្តីអត្ថាធិប្បាយរបស់លោក Trump ដោយលោកនិយាយថា ទីក្រុងគីវ ត្រូវការការធានាសន្តិសុខប្រកបដោយប្រសិទ្ធិភាព ។
លោក Zakharova និយាយថា នរណាម្នាក់ដែលគិតថារុស្ស៊ីផ្តល់សម្បទានដល់អ៊ុយក្រែន ប្រហែលជាគិតខ្លីពេកហើយ ឬមិនដឹងកម្មវត្ថុគ្រប់គ្រាន់នោះទេ ។
លោក Putin ធ្លាប់បាននិយាយថា អ៊ុយក្រែនមិនត្រូវចូលរួមជាមួយសម្ព័ន្ធយោធាណាតូជាដាច់ខាត ហើយរុស្ស៊ីត្រូវការដែនដីទាំងមូលនៃតំបន់ចំនួន ៤របស់អ៊ុយក្រែនដែលលោកបាននិយាយថា វាគឺជាផ្នែកមួយរបស់រុស្ស៊ី បើសិនជាមានសន្តិភាព ៕