ពលរដ្ឋស៊ីរីនៅទីក្រុងដាម៉ាស់ និយាយថា ពួកគេសង្ឃឹមថានឹងមានអនាគតត្រចះត្រចង់ជាងនេះ

2024/12/11 07:52:56 pm        98

នៅថ្ងៃពុធនេះ ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងដាម៉ាស់ បានបង្ហាញសុទិដ្ឋិនិយមរបស់ពួកគេសម្រាប់អនាគតស៊ីរី បន្ទាប់ពីអ្វីដែលពួកគេចាត់ទុកថាជា “បដិវត្តន៍ពរជ័យ” រយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយផ្តួលរំលំរបបផ្តាច់ការរបស់លោកប្រធានាធិបតី Bashar al-Assad ។

លោក Hassan El Musafah គឺជាពលរដ្ឋស៊ីរីរស់នៅក្នុងទីក្រុងដាម៉ាស់ និយាយថា ពួកយើងអបអរសាទរពលរដ្ឋស៊ីរីដ៏អស្ចារ្យ លើជ័យជំនះនៃបដិវត្តន៍ពរជ័យនេះ ក្រោយឆ្លងកាត់ការឈឺចាប់ខ្លោចផ្សាអស់រយៈពេលជិត ១៣ឆ្នាំ ។ អ្វីដែលបានកើតឡើង គឺជាការផ្លាស់ប្តូរពីដំណាក់កាលអយុត្តិធម៌ និងផ្តាច់ការ ទៅជាដំណាក់កាលសេរីភាព និងការកសាងប្រទេសជាតិឡើងវិញ ។

នៅជិតស្ថានីយ៍រថភ្លើង Al-Hejaz ស្ថិតក្នុងទីក្រុងដាម៉ាស់ ពលរដ្ឋមួយចំនួនត្រូវបានគេមើលឃើញជាន់រូបថតសន្លឹកដែលគេបោះចោលរបស់លោក Assad និងទង់ជាតិផ្លូវការរបស់ស៊ីរី ខណៈពលរដ្ឋផ្សេងទៀត ចែករំលែកក្តីសង្ឃឹមរបស់ពួកគេ សម្រាប់អនាគតត្រចះត្រចង់ជាងនេះ ។

លោក Jamal Hassan El Sujari គឺជាពលរដ្ឋមួយរូបទៀតរបស់ស៊ីរី និយាយថា ពួកយើងសង្ឃឹមថា ដំណាក់កាលខាងមុខ នឹងនាំមកនូវសេចក្តីល្អដល់ពលរដ្ឋស៊ីរីទាំងអស់គ្នា ។

គួរឲ្យដឹងថា នៅក្នុងសុន្ទរកថាលើកញ្ចក់ទូរទស្សន៍រដ្ឋកាលពីថ្ងៃអង្គារ មេដឹកនាំស្តីទីរបស់ស៊ីរី លោក Mohammed al-Bashir ដែលជាឥស្សរជនមិនសូវគេស្គាល់នៅទូទាំងប្រទេសស៊ីរី បាននិយាយថា លោកនឹងដឹកនាំអាជ្ញាធរបណ្តោះអាសន្ន ស៊ីរី ក្នុងនាមជានាយករដ្ឋមន្រ្តីស្តីទី រហូតដល់ថ្ងៃទី ១ ខែមីនា ដោយមានការគាំទ្រពីអតីតក្រុមឧទ្ទាម ដែលបានផ្តួលរំលំលោក Assad ។

លោក Mohammed al-Bashir បានគ្រប់គ្រងរដ្ឋាភិបាលសង្រ្គោះដឹកនាំដោយក្រុមឧទ្ទាម មុនពេលការវាយប្រហារលឿនដូចផ្លេចបន្ទោររយៈពេល ១២ថ្ងៃ ដែលបានរុលចូលដល់ទីក្រុងដាម៉ាស់ ។

ដោយឡែក ការកសាងប្រទេសស៊ីរីឡើងវិញ គឺជាភារកិច្ចដ៏ធំសម្បើមមួយ បន្ទាប់ពីសង្រ្គាមស៊ីវិលសម្លាប់មនុស្សរាប់ម៉ឺនរាប់សែននាក់ ។ 

ទីក្រុងតូច-ធំ ត្រូវបានទម្លាក់គ្រាប់បែកក្លាយជាគំនរបាក់បែក តំបន់ជនបទគ្មានមនុស្សរស់នៅ សេដ្ឋកិច្ចត្រូវបានបំផ្លាញដោយទណ្ឌកម្មអន្តរជាតិ ហើយជនភៀសខ្លួនរាប់លាននាក់ បន្តរស់នៅក្នុងជំរំ ក្រោយការជម្លៀសខ្លួនមួយក្នុងចំណោមការជម្លៀសខ្លួនមនុស្សធំបំផុតនៅក្នុងសម័យកាលទំនើប ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am