ជនភៀសខ្លួនស៊ីរីនៅអឺរ៉ុប ខ្លាចត្រូវបង្ខំឱ្យត្រឡប់ទៅប្រទេសកំណើតវិញ ក្រោយរបបលោក Assad ដួលរលំ

2024/12/12 04:21:36 pm        125

ជនភៀសខ្លួនស៊ីរី នៅអឺរ៉ុប ជាច្រើនមានក្ដីរីករាយយ៉ាងខ្លាំងនៅពេលដឹងព័ត៌មាននៃការទម្លាក់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad ប៉ុន្តែការរំពឹងទុកនៃការត្រលប់មកទៅប្រទេសកំណើតវិញធ្វើអោយពួកគេភ័យខ្លាច។

ឥឡូវនេះ នៅពេលបណ្តាប្រទេសនៅអឺរ៉ុបគិតឡើងវិញនូវគោលនយោបាយសិទ្ធិជ្រកកោនរបស់ខ្លួនសម្រាប់ពលរដ្ឋស៊ីរី មនុស្សជាច្រើនបារម្ភថាពួកគេអាចនឹងត្រូវបង្ខំឱ្យត្រឡប់ទៅប្រទេសដែលរួមរឹតដោយវិបត្តិវិញ ខណៈក្រុមគ្រួសារជាច្រើនស្ទាក់ស្ទើរក្នុងការចាកចេញពីសន្តិសុខដ៏កក់ក្ដៅនៅអឺរ៉ុប។

ទិន្នន័យរបស់សហភាពអឺរ៉ុបបង្ហាញថា ការស្នើសុំសិទ្ធិជ្រកកោនជាលើកដំបូងដោយជនជាតិស៊ីរី ទៅកាន់អឺរ៉ុប គឺខ្ពស់បំផុតនៅក្នុងឆ្នាំ២០១៥ និង២០១៦ ពោលគឺច្រើនជាង ៣៣០.០០០នាក់ ក្នុងឆ្នាំនីមួយៗ មុនពេលធ្លាក់ចុះយ៉ាងខ្លាំងក្នុងពេលបីឆ្នាំបន្ទាប់។ ប៉ុន្តែសំណើសិទ្ធិជ្រកកោននោះបានកើនឡើងវិញនៅចន្លោះឆ្នាំ២០២០ និង២០២៣ បន្ទាប់ពីការរញ្ជួយដីដ៏មហន្តរាយ និងអំពើហិង្សា ព្រមទាំងការលំបាកផ្នែកសេដ្ឋកិច្ច ។

ពាក្យស្នើសុំរាប់ពាន់ច្បាប់នោះ ឥឡូវនេះត្រូវបានផ្អាក បន្ទាប់ពីបណ្តាប្រទេសអឺរ៉ុបមួយចំនួន រួមទាំងក្រិកនៅសប្តាហ៍នេះ បានផ្អាកការស្នើសុំសិទ្ធិជ្រកកោនពីប្រជាជនស៊ីរី ខណៈពួកគេកំពុងពិចារណាថា តើស៊ីរី មានសុវត្ថិភាពវិញហើយមែនទេ ក្រោយរបបលោក Assad ដួលរលំ។ គេក៏មិនច្បាស់ដែរថា តើអ្នកស្វែងរកសិទ្ធិជ្រកកោនទាំងនោះនឹងត្រូវបង្ខំឱ្យទៅវិញឬយ៉ាងណា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm