គណបក្សកាន់អំណាចរបស់ប្រទេសកូរ៉េខាងត្បូងបានបង្ហាញការគាំទ្ររបស់ខ្លួននៅពីក្រោយការប៉ុនប៉ងចោទប្រកាន់ទម្លាក់តំណែងប្រធានាធិបតីលោក Yoon Suk Yeol ជុំវិញការសម្រេចចិត្តដ៏ខុសឆ្គងរបស់លោកក្នុងការប្រកាសច្បាប់អាជ្ញាសឹក ដែលបង្កឱ្យមានវិបត្តិនយោបាយ និងការផ្ទុះកំហឹងសាធារណៈនៅក្នុងប្រទេសនេះ។

សេចក្តីប្រកាសនេះ បានកើតឡើង មុនសុន្ទរកថារបស់លោកYoonនៅថ្ងៃព្រហស្បតិ៍នេះ ដែលលោកបានបង្ហាញពីភាពត្រឹមត្រូវលើការសម្រេចចិត្តដាក់ច្បាប់អាជ្ញាសឹកដ៏ចម្រូងចម្រាសរបស់លោក ដោយបដិសេធការអំពាវនាវដែលកំពុងកើនឡើងពីគ្រប់មជ្ឈដ្ឋាននយោបាយឱ្យលោកចុះចេញពីតំណែង។