អ្នកនាំពាក្យចិនដីគោកកាលពីថ្ងៃពុធសប្ដាហ៍នេះ បានថ្កោលទោសក្រុមអាជ្ញាធរនៃគណបក្សប្រជាធិបតេយ្យជឿនលឿន (DPP)នៅកោះតៃវ៉ាន់ ចំពោះការធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រជាជនដោយលក់ដែនដីតៃវ៉ាន់។
ក្រុមអាជ្ញាធរបក្សកាន់អំណាច DPP ថ្មីៗនេះបានអះអាងថា ក្រុមហ៊ុនផលិតឧបករណ៍អេឡេចត្រូនិកពាក់កណ្ដាលចម្លង TSMC មិនយូរមិនឆាប់ នឹងផ្លាស់ទីដំណើរការផលិតកម្មកម្រិតខ្ពស់ទៅកាន់សហរដ្ឋអាមេរិក ហើយបានបញ្ជាក់ថាក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន TSMC នឹងផ្លាស់ប្តូរទីតាំងទៅសហរដ្ឋអាមេរិកនៅត្រីមាសទីមួយនៃឆ្នាំក្រោយ។
មតិសាធារណៈមួយចំនួននៅតៃវ៉ាន់ជឿថា ប្រសិនបើក្រុមហ៊ុន TSMC ត្រូវបានសហរដ្ឋអាមេរិកក្ដោបយកទាំងស្រុង នោះតៃវ៉ាន់នឹងបាត់បង់តម្លៃរបស់ខ្លួន។

ជាការឆ្លើយតប លោកស្រី ជូ ហ្វឹងលៀន (Zhu Fenglian) អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋរបស់ចិន បាននិយាយថា ក្រុមហ៊ុន TSMC បានក្លាយជាការសន្យាសម្រាប់អាជ្ញាធរ បក្សDPP ដើម្បីផ្គាប់ចិត្តសហរដ្ឋអាមេរិក។
ដូចដែលមតិសាធារណៈនៅតៃវ៉ាន់បានលើកឡើង ក្រុមអាជ្ញាធរគណបក្ស DPP កំពុងស្វែងរកយ៉ាងម៉ឺងម៉ាត់ចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់ការផ្តាច់ខ្លួន ហើយមុននិងក្រោយ TSMC នឹងក្លាយជាក្រុមហ៊ុនផលិតឧបករណ៍អេឡេចត្រូនិកពាក់កណ្ដាលចម្លងរបស់សហរដ្ឋអាមេរិក។
បើអាជ្ញាធរគណបក្ស DPP ត្រូវបានអនុញ្ញាតឱ្យលក់តៃវ៉ាន់ដោយគ្មានមូលដ្ឋាន គុណសម្បត្តិនៃឧស្សាហកម្មពាក់ព័ន្ធនៅក្នុងកោះតៃវ៉ាន់នឹងចុះខ្សោយ ហើយផលប្រយោជន៍របស់សហគ្រាស និងប្រជាជននៅលើកោះនេះ នឹងត្រូវខូចខាត។ នៅពេលតម្លៃរបស់កោះតៃវ៉ាន់ត្រូវអស់ នោះនឹងត្រូវគេបោះបង់ចោលយ៉ាងងាយ៕