ល្បុក្កតោ៖ ការប្រកួតកីឡាល្បុក្កតោជ្រើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៩ បានបញ្ចប់ហើយ ក្រោយដំណើរការប្រកួតយ៉ាងស្វិតស្វាញរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី២៧–២៩ ខែធ្នូ ដោយសម្រេចបាននូវផ្លែផ្កាមួយចំនួន ដើម្បីសម្រួចទិសដៅស៊ីហ្គេមឆ្នាំ២០២៣។ ការប្រកួតនេះបានធ្វើឡើងនៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គ្រាដែលលទ្ធផលគឺក្លឹបសុវណ្ណអង្គរនាគរាជមកពីខេត្តសៀមរាប ដណ្ដើមបានមេដាយច្រើនជាងគេ។

ចំពោះការប្រកួតនេះដែរគឺផ្ដោតលើគោលដៅសំខាន់ ៥ចំណុច គឺទី១– ផ្ដល់ឱកាសឲ្យគ្រប់កីឡាករ កីឡាការិនី តាមសាលាគុន សមាគម សហគមន៍នានា គ្រប់រាជធានី-ខេត្តបញ្ចេញសមត្ថភាព និងវាស់ស្ទង់កម្រិតបច្ចេកទេសរបស់ខ្លួន។ ទី២-បំផុសចំណាប់អារម្មណ៍ដើម្បីទាក់ទាញយុវជន មហាជនឲ្យចូលរួមហ្វឹកហាត់ និងថែរក្សាកីឡាគុនល្បុក្កតោ។ ទី៣- បំផុសការផ្សព្វផ្សាយគោលការណ៍អភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនប្រឡឹងជាតិ អត្តសញ្ញាណជាតិ វប្បធម៌ជាតិ។
ទី៤-ជ្រើសរើសកីឡាករ-កីឡាការិនីមានទេពកោសល្យល្អ និងប៉ិនប្រសព្វដើម្បីបំប៉នការហ្វឹកហាត់ឯកទេសជំនាញកីឡាគុនល្បុក្កតោ ឲ្យឈានដល់កម្រិតខ្ពស់ និងទី៥-បង្កើនបទពិសោធន៍ដល់មន្ត្រីរៀបចំការប្រកួត អាជ្ញាកណ្ដាល និងចៅក្រម ដើម្បីត្រៀមក្នុងការប្រកួតកម្រិតអន្តរជាតិនានាផងដែរ។ នេះបើតាមការគូសបញ្ជាក់បន្ថែមរបស់ឯកឧត្ដម ច័ន្ទ សារុន៕
អត្ថបទ៖ លី ឈុនឡា