លោក Trump អញ្ជើញលោក Xi Jinping ប្រធានាធិបតីចិន ឱ្យចូលរួមក្នុងពិធីឡើងកាន់តំណែង

2024/12/12 05:47:03 pm        209

ប្រព័ន្ធផ្សព្វផ្សាយ CBS News បានរាយការណ៍កាលពីថ្ងៃពុធ ទី១១ ខែធ្នូ ដោយដកស្រង់ប្រភពព័ត៌មានជាច្រើនថា ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump បានអញ្ជើញប្រធានាធិបតីចិន លោក Xi Jinping ឱ្យចូលរួមក្នុងពិធីឡើងកាន់តំណែងរបស់លោកនៅខែក្រោយនេះ។

ប្រព័ន្ធផ្សព្វផ្សាយ CBS បានរាយការណ៍ថា ការអញ្ជើញទៅចូលរួមពិធីឡើងកាន់តំណែងនៅថ្ងៃទី២០ ខែមករា ខាងមុខនេះ នៅទីក្រុងវ៉ាស៊ីនតោន បានកើតឡើងបន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី៥ ខែវិច្ឆិកា ប៉ុន្តែវាពុំទាន់ច្បាស់នោះទេថាតើ ការអញ្ជើញនេះត្រូវបានទទួលយក ឬយ៉ាងណា។ ស្ថានទូតចិនប្រចាំនៅទីក្រុងវ៉ាស៊ីនតោន ពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។

លោក Trump បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយ NBC News ថា លោក «មានភាពចុះសម្រុងគ្នាយ៉ាងល្អ» ជាមួយលោក Xi ។ លោក Trump បានតែងតាំងអ្នកប្រកាន់តឹងចំពោះប្រទេសចិនជាច្រើនរូបឲ្យកាន់តំណែងសំខាន់ៗក្នុងរដ្ឋបាលនៅពេលខាងមុខរបស់លោក រួមទាំងសមាជិកព្រឹទ្ធសភា លោក ម៉ាកូ រូប៊ីយ៉ូ(Marco Rubio) ជារដ្ឋមន្ត្រីការបរទេស។

លោក Trump បាននិយាយថា លោកនឹងដាក់ពន្ធបន្ថែម ១០% លើទំនិញរបស់ចិន លុះត្រាតែទីក្រុងប៉េកាំង ធ្វើអ្វីៗបន្ថែមទៀតដើម្បីបញ្ឈប់ការជួញដូរសារធាតុហ្វង់តានីល ជាសារធាតុញៀនខ្លាំង ហើយលោកក៏បានគំរាមយកពន្ធលើសពី៦០% លើទំនិញរបស់ចិន ខណៈកំពុងដំណើរការយុទ្ធនាការ។

នៅចុងខែវិច្ឆិកា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានព្រមានលោក Trump ថា ការសន្យារបស់លោកក្នុងការដាក់ពន្ធបន្ថែមលើទំនិញរបស់ចិនជុំវិញលំហូរនៃសារធាតុហ្វង់តានីល អាចអូសទាញប្រទេសដែលមានសេដ្ឋកិច្ចកំពូលទាំងពីរ ធ្លាក់ចូលទៅក្នុងសង្រ្គាមពន្ធ ដែលបំផ្លាញគ្នាទៅវិញទៅមក។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm