យោងតាមក្រុមគ្រូពេទ្យសង្គ្រោះបឋមបានឲ្យដឹងថា ការវាយប្រហារដោយបាញ់ទៅលើរថយន្តក្រុងមួយគ្រឿង នៅជិតក្រុង Beit Jala ក្នុងតំបន់ West Bank កាន់កាប់ដោយអ៊ីស្រាអែល បានបណ្តាលឲ្យមនុស្ស៤នាក់រងរបួស កាលពីល្ងាចថ្ងៃពុធ ទី១១ ខែធ្នូ រួមទាំងក្មេងប្រុសជនជាតិអ៊ីស្រាអែលម្នាក់ ដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

អង្គភាពសេវារថយន្តសង្គ្រោះរបស់អ៊ីស្រាអែល បាននិយាយថា ខ្លួនបានទទួលការរាយការណ៍ពីការបាញ់ប្រហារនៅជិតក្រុង Beit Jala នៅម៉ោង១១:៣៦នាទីយប់ ម៉ោងក្រុងតំបន់។
អ្នកនាំពាក្យមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Hadassah ជាកន្លែងដែលជនរងគ្រោះកំពុងត្រូវបានព្យាបាលបាននិយាយថា ក្មេងប្រុសអាយុ១០ឆ្នាំម្នាក់ កំពុងទទួលការព្យាបាលនៅផ្នែកសង្គ្រោះបន្ទាន់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ យោធាអ៊ីស្រាអែលបាននិយាយថា «ភេរវករម្នាក់ បានបើកការបាញ់ប្រហារទៅលើរថយន្តក្រុងរបស់ជនស៊ីវិលអ៊ីស្រាអែល នៅតំបន់ el-Khader Junction ។ ក្នុងហេតុការណ៍នៃការវាយប្រហារនេះ អ្នករងរបួសគឺជាជនស៊ីវិល ហើយបច្ចុប្បន្នកំពុងទទួលការព្យាបាល។