«ខ្ញុំជឿជាក់យ៉ាងមុតមាំថា ការសម្រេចចិត្តរបស់ប្រធានាធិបតីក្នុងការដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន គឺជារឿងត្រឹមត្រូវ»។ ជាថ្មីម្តងទៀត រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken ដែលបានការពារការដកកងទ័ពសហរដ្ឋអាមេរិកនៅឆ្នាំ២០២១ ពីប្រទេសអាហ្វហ្គានីស្ថាន ជាការសម្រេចចិត្តដែលលោកបាននិយាយថា បានស្រាយបន្ទុកធនធាននានាសម្រាប់ជម្លោះផ្សេងទៀត។ «សត្រូវរបស់យើង រួមទាំងរុស្ស៊ី នឹងបានសប្បាយចិត្ត ប្រសិនបើយើងនៅតែបង្កើន និងនៅតែជាប់ខ្លួននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន រយៈពេល២០ឆ្នាំទៀតនោះ។

សក្ខីកម្មរបស់លោកនៅចំពោះមុខគណៈកម្មាធិការកិច្ចការបរទេសសភាដឹកនាំដោយគណបក្សសាធារណរដ្ឋ បានធ្វើឡើងបន្ទាប់ពីមានជម្លោះដ៏យូរនិងក្តៅគគុក នៅពេលដែលលោកនឹងផ្តល់សក្ខីកម្មអំពីឧប្បត្តិហេតុអាក្រក់បំផុតមួយក្នុងតំណែងប្រធានាធិបតីរបស់លោក Joe Biden ។ ជនជាតិអាមេរិកចំនួន១៣នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារអត្តឃាតនៅអាកាសយានដ្ឋានទីក្រុងកាប៊ុល ក្នុងខែសីហា ឆ្នាំ២០២១ អំឡុងពេលការដកកងទ័ព។
កាលពីថ្ងៃពុធ លោក Blinken បានចាប់ផ្តើមដោយការទទួលស្គាល់ក្រុមគ្រួសាររបស់សមាជិកអង្គភាពសេវា Gold Star ដែលត្រូវបានសម្លាប់នៅក្នុងសង្គ្រាមអាហ្វហ្គានីស្ថាន ហើយត្រូវបានរំខានដោយក្រុមអ្នកតវ៉ា ដែលទាមទារឱ្យបញ្ចប់ការបង្ហូរឈាមនៅតំបន់ហ្កាហ្សា។
លោក Blinken បាននិយាយថា ពលរដ្ឋអាមេរិកគ្រប់រូបដែលមានបំណងចង់ចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានផ្តល់ឱកាសឱ្យចាកចេញ ហើយជនជាតិអាហ្វហ្គានីស្ថានរាប់ពាន់នាក់ត្រូវបានផ្តល់ទីលំនៅថ្មី ជាអន្តរជាតិ។ លោកបាននិយាយបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន នៅតែប្តេជ្ញាជួយដល់អ្នកដែលនៅសល់។
ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump បានប្តេជ្ញាថានឹងព្យាយាមជំរុញឲ្យមានការលាលែងពីតំណែងរបស់មន្ត្រីជាន់ខ្ពស់គ្រប់រូបដែល «ពាក់ព័ន្ធភាពចលាចលនៅប្រទេសអាហ្វហ្គានីស្ថាន»។