ហាងនានា នៅទីក្រុងដាម៉ាស មានមនុស្សច្រើនកកកុញ កាលពីថ្ងៃពុធ ទី១១ ខែធ្នូ ក្រោយការដួលរលំប្រធានាធិបតីស៊ីរី លោក Bashar al-Assad។

អាជីវករ និងម្ចាស់ហាង បាននិយាយថា ពួកគេបានមើលឃើញមនុស្សច្រើននៅក្នុងទីផ្សារ ហើយពួកគេអាចធ្វើអាជីវកម្ម បានកាន់តែប្រសើរ។
ម្ចាស់ហាងទំនិញម្នាក់ បាននិយាយថា យើងស្ថិតក្នុងដំណាក់កាលអន្តរកាល ដែលយើងសង្ឃឹមថា វាឆ្លងកាត់បានល្អប្រសើរ ហើយយើងនឹងមានអាជីវកម្មប្រសើរជាងពីមុន។

ការកសាងប្រទេសស៊ីរីឡើងវិញ គឺជាកិច្ចការដ៏ធំមួយបន្ទាប់ពីសង្គ្រាមស៊ីវិលដែលបានសម្លាប់មនុស្សរាប់សែននាក់។ ទីក្រុងនានា ត្រូវបានទម្លាក់គ្រាប់បែកដែលបានរងការបំផ្លិចបំផ្លាញ ទីជនបទដាច់ស្រយាលមានប្រជាជនថយចុះ ហើយសេដ្ឋកិច្ចត្រូវបានបំផ្លាញដោយទណ្ឌកម្មអន្តរជាតិ។
ជនភៀសខ្លួនរាប់លាននាក់ នៅតែរស់នៅក្នុងជំរំ បន្ទាប់ពីការភៀសខ្លួនច្រើនបំផុត នៃសម័យដ៏ទំនើបនេះ។
មេដឹកនាំបណ្តោះអាសន្នថ្មីរបស់ប្រទេសស៊ីរី បានប្រកាសកាលពីថ្ងៃអង្គារ ទី ១០ ខែធ្នូ ថា លោកកំពុងទទួលបន្ទុកប្រទេសជានាយករដ្ឋមន្ត្រីចាំផ្ទះ ដោយមានការគាំទ្រពីអតីតក្រុមឧទ្ទាម ដែលបានផ្តួលរំលំរបបលោក Assad ។