នាវាកងទ័ពជើងទឹកកូរ៉េខាងត្បូងមួយគ្រឿងផ្ទុកនាវិកជិត ៣០០នាក់ ចូលសំចត​នៅកំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ

2024/12/12 07:31:59 pm        208

នាវាកងទ័ពជើងទឹកកូរ៉េខាងត្បូង មួយគ្រឿង ផ្ទុកនាវិកសរុបចំនួនជិត ៣០០នាក់ បាន​ចូល​សំចតនៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ក្នុង​ដំណើរ​បំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ៣ថ្ងៃ។

លោកវរនាវីឯក មាន សាវឿន មេបញ្ជាការរង មូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក ប្រាប់ថា លោក​បាន​ដឹកនាំនាយនាវីជាច្រើនរូបទទួលស្វាគមន៍ នាវាកងទ័ពជើងទឹកកូរ៉េខាងត្បូង ដឹកនាំ​ដោយ​លោកវរនាវីឯក CHOI JONG-SOO មេបញ្ជាការនាវា ដែលមាននាវិកសរុបចំនួនជិត ៣០០នាក់ (នាយនាវី ៣៦នាក់)។ នាវា នេះ មានឈ្មោះ Wang Geon (DDH-978) បាន​ចូល​សំចតនៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ ជាលើកដំបូង (ទី១) ក្នុងដំណើរបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១២ដល់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងរិតចំណងសាមគ្ដីភាពរវាងប្រទេសទាំងពីរកម្ពុជា និងកូរ៉េ ។ លក្ខណៈបច្ចេកទេស គឺទម្ងន់ផ្ទុកជិត ៥.០០០តោន មានបណ្ដោយ ១៥០ម៉ែត្រ ទទឹងជាង ១៧ម៉ែត្រ ជម្រៅទឹកជាង ៧ម៉ែត្រ ល្បឿន ៣០Knots (35mph ឬ 56km/h)។

យោងតាមកម្មវិធីមានបន្ដបន្ទាប់ពីកិច្ចទទួលស្វាគមន៍ គឺលោកវរនាវីឯក CHOI JONG-SOO មេបញ្ជាការនាវា ដឹកនាំក្រុមនាវិកជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយមេបញ្ជាការ មូលដ្ឋានសមុទ្ររាម នៅទីបញ្ជាការមូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក និងធ្វើទស្សនកិច្ចនាវាកងទ័ពជើងទឹកភូមិន្ទកម្ពុជា, ជំនួបសម្ដែងការគួរសមជាមួយគណៈបញ្ជាការរដ្ឋបាលខេត្ដព្រះសីហនុ ពិភក្សាស្វែងយល់ពីវឌ្ឍនភាពរបស់ខេត្ដព្រះសីហនុ, កងទ័ពជើងទឹកភូមិន្ទកម្ពុជា ឡើងលើនាវានាវាកងទ័ពជើងទឹកកូរ៉េខាងត្បូង ដើម្បីទទួលការណែនាំ សិក្សាស្វែងយល់ពីលក្ខណៈបច្ចេកទេសនាវាជាមួយកងទ័ពជើងទឹកកូរ៉េ និងកម្មវិធីពិសាអាហារសាមគ្គីលើនាវា, ហ្វឹកហាត់រួមលក្ខណៈបច្ចេកទេសនាវា ផ្លាល់ប្ដូរបទពិសោធន៍គ្នា កីឡា និងរៀបចំត្រៀមត្រឡប់ចេញទៅវិញ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm