ក្រសួងបរិស្ថាន ប្តេជ្ញាចិត្តខ្ពស់ចូលរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល

2024/12/12 07:43:35 pm        133

ភ្នំពេញ៖ ក្រសួងបរិស្ថាននិយាយតិច តែបានធ្វើការងារច្រើន ក្នុងការឆ្លើយ​តប​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​សកល បើទោះជានៅ​មាន​ការ​ខ្វះខាត​ធនធាន​ថវិកាក្តី។ នេះ​ជា​ការ​ថ្លែង​ឡើង​របស់​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងសិក្ខាសាលាបិទ​បញ្ចប់​កម្ម​វិធី​សម្ព័ន្ធ​ភាព​ប្រែប្រួលអាកាសធាតុកម្ពុជាដំណាក់កាលទី៣ (CCCA3) នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ​២០២៤ នាទីស្តីការក្រសួងបរិស្ថាន។

ឯកឧត្តមបានបន្តទៀតថា ការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជានាពេលនេះ គឺ​ដោយ​មាន​កិច្ច​សហ​ប្រតិបត្តិការ និងកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត ក្រសួង​បរិស្ថាន និងកម្មវិធី CCCA3 ក្នុងភាពជា ដៃគូជាមួយសហភាពអឺរ៉ុប (EU) កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) និងរដ្ឋាភិបាលស៊ុយអ៊ែត (Sweden) និងដៃគូពាក់ព័ន្ធ ទាំង​អស់ ដែលបានរៀបចំនិងអនុវត្តកម្មវីធី CCCA3 ប្រកប​ដោយ​ភាព​ជោគ​ជ័យ​គួរ​ជា​ទី​មោទនៈ​ក្នុង​ការ​ចូលរួមឆ្លើយតបការប្រែប្រួលអាកាសធាតុទាំងនៅកម្រិតជាតិ និងអន្តរជាតិ។ ស្រប​តាម​គោល​នយោបាយ កិច្ចផ្តួចផ្តើម និងយុទ្ធសាស្ត្រជាបន្តបន្ទាប់ នេះហើយដែលជាមូលដ្ឋានគ្រឹះសម្រាប់ គំរូ​នៃ​ការ​អភិវឌ្ឍន៍ឆ្ពោះទៅថាមពលកកើតឡើងវិញ ការពង្រឹង បទប្បញ្ញត្តិបរិស្ថាន និងការរួម​បញ្ចូល​ការ​អនុវត្តប្រកបដោយនិរន្តរភាព នៅក្នុងគ្រប់វិស័យនៃសេដ្ឋកិច្ចរបស់កម្ពុជាយើង។

ជាមួយ​គ្នានេះ ឯកឧត្តម អីហ្គរ ទ្រីសមែន (Igor Driesmans) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សហភាពអឺរ៉ុបបានថ្លែងដែរថា ការបង្ហាញភាព​ជោគជ័យ​នៃ​កម្ម​វិធី​សម្ព័ន្ធ​ភាព​ប្រែ​ប្រួល​អាកាសធាតុនាពេលនេះ គឺជាសក្ខីកម្មនៃគំនិតផ្តួចផ្តើមអស់រយៈពេល១៥ឆ្នាំ របស់​យើង​ក្នុង​ភាព​ជា​ដៃ​គូដ៏រឹងមាំរវាងសហភាពអឺរ៉ុប និងព្រះរាជាណាចក្រកម្ពុជា ក្នុងការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ការប្រែប្រួលអាកាសធាតុ តាមរយៈកិច្ចខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាពជាតិ និង​អន្តរជាតិ ក្នុងការប្តេជ្ញាចិត្តបង្ការមិនឱ្យមានការកើនកំដៅផែនដីលើសពី២.០អង្សារសេ ឱ្យ​ម​ក​នៅ​ត្រឹមតែ១.៥អង្សារសេ។

ចំណែកកញ្ញា Alissar Chaker អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP) ក៏បានលើកឡើងដែរថា ការប្តេជ្ញាចិត្តឥតងាករេរបស់ក្រសួងបរិស្ថាន ក្រោម​ការ​ដឹក​នាំរ​បស់​ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ក្នុងសកម្មភាពអាកាសធាតុ និងប្រែក្លាយរបៀប​វារៈ​អាកាស​ធាតុ​ពី​ការ​ទទួលខុសត្រូវទៅជាកត្តាជំរុញសេដ្ឋកិច្ចដើម្បីឈានទៅដល់ការអភិវឌ្ឍន៍របស់កម្ពុជា តាម​រយៈបេសកកម្មដ៏ធំចម្បងនេះ នឹងនាំកម្ពុជាឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូន ដោយ​មាន​សសរ​ត្ដម្ភ ៣ដែលជាការងារអាទិភាពរបស់ក្រសួង គឺភាពស្អាត ភាពបៃតង និងចីរភាព៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm