សម្តេច ម៉ែន សំអន លើកទឹកចិត្តឱ្យសមាគមនារីកម្ពុជា និងសហព័ន្ធស្ត្រីចិនរួមគ្នាលើកកម្ពស់កម្រិតជំនាញ យេនឌ័រ និងពង្រឹងដល់ភាពអង់អាចស្រ្តី

2024/12/12 09:16:03 pm        148

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអនុញ្ញាតិឲ្យ លោកជំទាវ ជាង ដុងម៉ី (Zhang Dongmei) អនុប្រធានសហព័ន្ធស្ត្រីទូទាំងប្រទេសចិន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។ 

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា កម្ពុជា និងចិនបានចាប់ផ្តើមទំនាក់ទំនងការទូត ជាយូរលង់ណាស់មកហើយ ដែលឆ្នាំនេះគឺជាខួបលើកទី ៦៦ នៃចំណងការទូតប្រទេសទាំងពីរ។ សម្រាប់ឆ្នាំ២០២៤នេះ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានកំណត់យកជា “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន” ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ការតភ្ជាប់រវាងប្រទេសទាំងពីរ និងការជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំរីកចម្រើនស្ថិតស្ថេរជាអមតៈ។ ទន្ទឹមនឹងនោះ សមាគមនារី ក៏បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងគ្រប់ការងារសង្គម ការងារមនុស្សធម៌ជាដើម។ 

ជាការឆ្លើយតប លោកជំទាវ ជាង ដុងម៉ី (Zhang Dongmei) បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល រដ្ឋសភា ដែលបានទទួលគណៈប្រតិភូយ៉ាងរាក់ទាក់ និងកក់ក្តៅជាទីបំផុត ចំពោះគណៈប្រតិភូសហព័ន្ធស្ត្រីទូទាំងប្រទេសចិន ។ លោកជំទាវ ក៏បានថ្លែងកោតសសើរ ដល់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រោមការដឹកនាំ របស់សម្តេចកិត្តិសង្គហបណ្ឌិត ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការជម្រុញនិងការលើកស្ទួយដល់ស្រ្តី ទៅតាមតួនាទីភារកិច្ចរបស់សមាគមនារី។ 

លោកជំទាវ ជាង ដុងម៉ី បន្ថែមថា ចំណែកក្នុងឆ្នាំនេះផងដែរ សហព័ន្ធស្ត្រីទូទាំងប្រទេសចិន ក៏មានគម្រោងមួយ ដែលលោកជំទាវប្រធានប្រតិភូក៏បានលើកឡើងថា សហព័ន្ធនារីទូទាំងប្រទេសចិន ក៏បានបង្កើតគម្រោងអភិវឌ្ឍមួយ ជាមូលនិធិកុមារ និងស្ត្រីជំទង់ ដែលគម្រោងនេះបានធ្វើការពិភាក្សាគ្នាជាច្រើន ដោយបានសម្រេចកាលពីចុងខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅនេះ ដោយផ្តោតលើការបណ្តុះបណ្តាលឌីជីថលលើកុមារ និងក្មេងស្រី។ គម្រោងនេះ នឹងផ្តោតសកម្មភាពការងារបន្ថែមទៀត រវាងសមាគមនារី និងក្រសួងកិច្ចការនារី ដើម្បីជម្រុញ និងបណ្តុះបណ្តាលជំនាញដល់ស្រ្តី ក៏ដូចជា ការផ្សារភ្ជាប់ទំនាក់ទំនងរវាងចិន-កម្ពុជាកាន់តែមានភាពជិតស្និតឈានឡើងថែមមួយកម្រិតទៀត។ 

គួររំលឹកផងដែរថា អំពីសហព័ន្ធស្ត្រីទូទាំងប្រទេសចិន គឺជាអង្គការរបស់ប្រជាជននៃស្ត្រី នៃគ្រប់ក្រុមជនជាតិភាគតិច និងពីគ្រប់មជ្ឈដ្ឋានក្នុងប្រទេសចិន រួបរួមគ្នាសម្រាប់ការរំដោះខ្លួន និងការអភិវឌ្ឍន៍បន្ថែមទៀត ដែលត្រូវបានបង្កើតឡើងក្នុងខែមេសា ឆ្នាំ១៩៤៩ ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន។ សហព័ន្ធស្ត្រីទូទាំងប្រទេសចិន អនុវត្តភារកិច្ចចម្បង ដើម្បីតំណាងការពារសិទ្ធិ និងផលប្រយោជន៍របស់ស្ត្រី ក៏ដូចជាលើកកម្ពស់សមត្ថភាពយេនឌ័រ និងពង្រឹងភាពអង់អាចដល់ស្ត្រី៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm