វិស័យធំៗចំនួនពីរនៅកម្ពុជា នឹងផ្តល់ឱកាសការងារដល់ពលរដ្ឋជាង ១០លាននាក់ នៅឆ្នាំ២០២៥

2024/12/12 10:42:05 pm        171

ភ្នំពេញ៖ យោងតាមការសិក្សារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំណើនការងារក្នុងវិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម បានបង្ហាញពីភាពសុទិដ្ឋិនិយមខ្លាំង ពោលគឺចំនួនការងារសរុបកើនពី ៩,៨លាននាក់ ក្នុងឆ្នាំ២០២៣ ដល់ ១០,១លាននាក់ ក្នុងឆ្នាំ២០២៥ខាងមុខ។

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងរ និងបណ្តុះបណ្តាលវិជ្ជាជីវ: ក្នុងពិធីបើកសន្និសីទថ្នាក់ជាតិស្តីពី សេដ្ឋកិច្ចការងារឆ្នាំ២០២៤ បានមានប្រសាសន៍ឲ្យដឹងថា កំណើនចំនួនការងារក្នុងឆ្នាំ២០២៤ និង២០២៥ សម្រាប់វិស័យឧស្សាហកម្ម និងសេវាកម្មរបស់កម្ពុជា មានភាពធន់ខ្លាំង ពោលគឺវិស័យឧស្សាហកម្ម ដែលត្រូវបានព្យាករថា មានកំណើនការងារ ១,៩% និង ២,៦% ក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ និងវិស័យសេវាកម្ម ដែលត្រូវបានព្យាករថា មានកំណើនការងារ ៣,១% និង ៤,៦% ក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥។ ចំណែក ចំនួនការងារក្នុងវិស័យកសិកម្មវិញ ត្រូវបានព្យាករថា នឹងថយចុះក្នុងអត្រា ៣,៥% ក្នុង ឆ្នាំ២០២៤ និង ៣,៦% ក្នុងឆ្នាំ២០២៥ ដែលនេះជាសញ្ញាវិជ្ជមានក្នុងដំណើរឆ្ពោះទៅរកបរិបទ ឧស្សាហូបនីយកម្មកម្ពុជា។ 

ឯកឧត្តម ហេង សួរ បានបន្ថែមថា ជាមួយការរៀបចំសន្និសីទថ្នាក់ជាតិ ស្តីពីសេដ្ឋកិច្ចការងារឆ្នាំ២០២៤នេះ គឺជាសកម្មភាពមួយយ៉ាងសំខាន់ ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨ ដែលរៀបចំឡើងក្នុងគោលដៅជំរុញកិច្ចសហការ ផ្លាស់ប្តូរចំណេះដឹង និងនវានុវត្តន៍ និងស្វែងយល់ពីបញ្ហាប្រឈម ដើម្បីស្វែងរកដំណោះស្រាយសំខាន់ៗជុំវិញការស្តារសេដ្ឋកិច្ច និងការងារ និងឱកាសក្នុងការធ្វើឱ្យប្រសើរឡើងនៃទីផ្សារការងារ ខណៈដែលកម្ពុជារៀបចំសម្រាប់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនាពេលដ៏ខ្លីខាងមុខនេះ។

លោក Oktavianto Pasaribu នាយករងនៃក្រុមគាំទ្របច្ចេកទេសសម្រាប់ការងារសមរម្យ នៃអង្គការអន្តរជាតិខាងការងារ(ILO) បានលើកឡើងថា កម្ពុជាមានគោលបំណងក្នុងការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩ ដែលនាំឱ្យមានសម្ពាធការងារជាច្រើន ព្រោះអ្វីដែលត្រូវសម្រេចឱ្យបាននេះ គឺកម្ពុជាមានពេលវេលាមិនដល់៥ឆ្នាំនោះទេក្នុងការសម្រេចនូវគោលបំណងនេះ។ លោកបានសម្តែងការអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជាចំពោះការប្តេជ្ញាចិត្តនៅលើឆាកអន្តរជាតិ ដែលជាប្រទេសនាំមុខក្នុងការអនុវត្តនូវកម្មវិធីនេះ។ 

សន្និសីទថ្នាក់ជាតិស្តីពីសេដ្ឋកិច្ចការងារឆ្នាំ២០២៤ ក្រោមប្រធានបទ ការងើបឡើងវិញនៃសេដ្ឋកិច្ច និងការងារ និងដំណើរឆ្ពោះទៅកាន់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១ និង១២ ខែធ្នូ ឆ្នាំ២០២៤ ក្នុងគោលបំណងចម្បងចំនួន៤ ដូចជា ១.ប្រមូលផ្តុំអ្នកជំនាញក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈមកពីស្ថាប័នផ្សេងៗគ្នា ដើម្បីចែករំលែកនូវការយល់ឃើញអំពីនិន្នាការថ្មីៗ ២.ចែករំលែកការយល់ដឹង និងការអនុវត្តល្អៗពាក់ព័ន្ធនឹងការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈពីតំណាងនៃវិស័យឯកជន អ្នកតាក់តែងគោលនិយោបាយ បញ្ញាវ័ន្ត និងអ្នកស្រាវជ្រាវផ្សេងៗទៀត ៣.ជំរុញការពិភាក្សានិងផ្តល់ធាតុជាយុទ្ធសាស្រ្តដើម្បីធានាថាកម្លាំងពលកម្មកម្ពុជា ត្រូវបានបំពេញតាមតម្រូវការនៃយុគសម័យឌីជីថល និងបរិការណ៍នៃការប្រែប្រួលស្ថានសេដ្ឋកិច្ចនិងសង្គម និងទី៤.ជំរុញភាពជាដៃគូ និងនវានុវត្តន៍ដែលគាំទ្រការផ្លាស់ប្តូរសេដ្ឋកិច្ច និងទីផ្សារការងារ៕

អត្ថបទ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm