សហគមន៍តំបន់ការពារធម្មជាតិត្មាតប៉ើយ ត្រូវបានកែលម្អឱ្យកាន់តែមានសោភណ្ឌភាព ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍

2024/12/12 10:47:15 pm        407

ក្រោមគំនិតផ្ដួចផ្ដើមរបស់អាជ្ញាធរខេត្តព្រះវិហារ និងការជួយជ្រោមជ្រែងទាំងផ្នែកបច្ចេកទេស និងថវិការបស់ក្រុមហ៊ុន សំវាសនា ខន់សឺវេនសិនស្ដេយ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ បានរៀបចំ ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានស្ដារ និងកែលម្អផ្ទះសំណាក់ត្មាតប៉ើយ នៅសហគមន៍តំបន់ការពារធម្មជាតិត្មាតប៉ើយធឿនក្រសាំង ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ លោក Robb Menzi នាយកប្រតិបត្តិស្តីទីនៃអង្គការ WCS។

ការកែលម្អសហគមន៍តំបន់ការពារធម្មជាតិត្មាតប៉ើយ មានដូចជា ផ្ទះស្នាក់សហគមន៍មាន​ទទឹង​ប្រវែង ០៨ម៉ែត្រ និងបណ្តោយ ប្រវែង ៨,៨ ម៉ែត្រ ចំនួន៦ខ្នង ព្រមទាំងអគារសម្រាប់ទទួលភ្ញៀវ និងកន្លែងទទួលទានអាហារទទឹង ប្រវែង ១០ម៉ែត្រ និងបណ្តោយប្រវែង ២០ម៉ែត្រ ចំនួន១ខ្នង។

លោក Robb Menzi បានគូសបញ្ជាក់ថា នៅក្នុងរយៈពេល២៥ឆ្នាំ វត្តមានរបស់អង្គការ WCSនៅក្នុងប្រទេសកម្ពុជា បានក្លាយជាប្រទេសឈានមុខគេ ដែលមានបុគ្គលិករហូតដល់ ២៥០នាក់ ដែលធ្វើការលើការងារអភិរក្សធនធានធម្មជាតិ ​ជាពិសេស គឺការសិក្សាស្រាវជ្រាវ​អភិរក្សសត្វត្រយងយក្ស នៅក្នុងខេត្តព្រះវិហារ ដែលជាសត្វតំណាងឱ្យប្រទេសកម្ពុជា។

លោកបន្តថា ការបើកដ្ឋានកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្ទះ​សំណាក់«ត្មាតប៉ើយ»​នៅសហគមន៍​តំបន់ការពារធម្មជាតិត្មាតប៉ើយធឿនក្រសាំងនេះ ​មិនត្រឹមតែជាទីតាំង សម្រាប់ភ្ញៀវអ្នក​ទេសចរណ៍​មកស្នាក់នៅប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទីតាំងសម្រាប់ភ្ញៀវទេសចរណ៍​ មកលេងប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ​ បានចូលមកទស្សនាកេរដំណែលធម្មជាតិដ៏សម្បូរបែបនៅក្នុងតំបន់មួយនេះ ដើម្បី​ផ្សារភ្ជាប់ទំនាក់ទំនងធម្មជាតិជាមួយអ្នកទេសចរណ៍ផងដែរ។

នាកាសនោះ ឯកឧត្តម គីម រិទ្ធី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់​ចំពោះ​គណៈកម្មការ​សហគមន៍​អង្គការអភិរក្សសត្វព្រៃ WCS ក្រុមហ៊ុន សំវាសនា ខន់សឺវេសិន ស្ដេយ អង្គការដៃគូ ​និងមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានខិតខំ​សហការ ​ក្នុងការអភិរក្ស និង​អភិវឌ្ឍន៍​នៅក្នុងសហគមន៍ តំបន់ការពារធម្មជាតិ​ត្មាតប៉ើយ​ធឿន​ក្រសាំង​នេះ សម្រេច​បានលទ្ធផល​ជា​ច្រើនគួរឱ្យកត់សម្គាល់ ​ជាពិសេស គឺការស្តារ និងកែលម្អផ្ទះសំណាក់របស់​សហគមន៍ “ត្មាតប៉ើយ” ​ដែលជាគំរូអគារ ស្នាក់នៅ​សម្រាប់ភ្ញៀវទេសចរធម្មជាតិក្នុងស្រុក ​និងបរទេសក្រោមការ​ចាត់ចែង និងគ្រប់គ្រងដោយផ្ទាល់​របស់​គណៈកម្មការសហគមន៍តំបន់​ការពារធម្មជាតិត្មាតប៉ើយ​ធឿនក្រសាំង។

ជាមួយនេះ ឯកឧត្តមក៏បានស្នើអ្នកពាក់ព័ន្ធទាំងអស់ បន្តគាំទ្រ និងបំពេញការងារជាមួយសហគមន៍​តំបន់​ការពារធម្មជាតិនៅកម្ពុជាបន្តទៀត ដើម្បីអប់រំបរិស្ថាន ​ធម្មជាតិដល់ក្មេងជំនាន់ក្រោយ និង​កិច្ចគាំពារបរិស្ថាន ​ការអភិរក្សសត្វព្រៃ និងធនធានធម្មជាតិ និងជួយបង្កើតទេសចរណ៍ធម្មជាតិជូន​សហគមន៍ ដើម្បីលើកកម្ពស់ជីវភាពប្រជាជនក្នុងមូលដ្ឋាន ផ្សារភ្ជាប់នឹងការលើកកម្ពស់ការយល់ដឹង​របស់ប្រជាពលរដ្ឋអំពីការការពារធនធានធម្មជាតិ ​ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ តាមរយៈការជម្រុញការអភិវឌ្ឍទេសចរណ៍វប្បធម៌ ​និងធម្មជាតិ ​ដោយបន្ថែមទេសចរណ៍បៃតងស្អាត និងវៃ ឆ្លាត ជម្រុញការបង្កើតប្រភេទទេសចរណ៍ថ្មីៗ ដែលមានតម្លៃបន្ថែមខ្ពស់ ទេសចរណ៍ធុរកិច្ច និងការរៀបចំដាក់ចេញគោលនយោបាយ ​និងផែនការមេសម្រាប់អភិវឌ្ឍន៍​វិស័យទេចរណ៍នានា គឺជាការចាំបាច់ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm