អ្នកផ្ទុកជម្ងឺអេដស៍ចំនួន១០០នាក់ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ

2024/12/12 10:57:52 pm        92

តាកែវ៖ នៅរសៀលថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បានរៀបចំពិធីសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌របស់សាខាចែកជូនពលរដ្ឋដែលផ្ទុកជម្ងឺអេដស៍ និងជម្ងឺអេដស៍ចំនួន១០០នាក់មកពី៣សង្កាត់ ក្នុងក្រុងដូនកែវ ដើម្បីចូលរួមអបអរសាទរទិវាពិភពលោកប្រយុទ្ធប្រឆាំងជម្ងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ(សិទ្ធជាមាគា៌ឆ្ពោះទៅបញ្ចប់អេដស៍)។ពិធីនេះស្ថិតក្រោមអធិបតីភាព លោក ម៉ឹង វុធី អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ តំណាងឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខា ក៏មានការចូលរួមពីលោក លោកស្រី សមាជិកគណៈកម្មាធិការសាខា មន្រ្តីសាខា ជាច្រើនរូបទៀត។

មានប្រសាសន៍នៅក្នុងឱកាសនោះ លោក ម៉ឹង វុធី អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវក៏បានសម្ដែងការកោតសសើរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ ជម្ងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ដែលសម្ដេចតែងតែយកចិត្តទុកដាក់ចំពោះគ្រួសារពលរដ្ឋដែលងាយរងគ្រោះ និងរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ សាសនា ឫនិន្នាការនយោបាយឡើយ ជាពិសេសអ្នកផ្ទុកមេរោគអេដស៍ និងជម្ងឺអេដស៍ជាក់ស្ដែងដូចថ្ងៃនេះជាដើម។

បើតាមលោក ម៉ឹង វុធី អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាបានគូរបញ្ជាក់ថា យោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តបានឲ្យដឹងថាគិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤នេះ ខេត្តតាកែវមានអ្នកផ្ទុកមេរោគអេដស៍ សរុបចំនួន២,៨១៤នាក់ ដែលកំពុងប្រើថ្នាំប្រឆាំងមេរោគអេដស៍នៅតាមបណ្ដាសេវាសុខភាពសាធារណៈ ក្រុងស្រុកទាំង១០ ក្នុងខេត្តតាកែវ។

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ យុវជន ពិសេសអ្នកដែលមានដៃគូច្រើនមិនត្រូវភ្លេចខ្លួនពីជម្ងឺអេដស៍នោះទេ ពោលត្រូវបង្កើនការប្រុងប្រយ័ត្ន និង ការពារជានិច្ច តាមរយៈការប្រើប្រាស់ស្រោមអនាម័យពេលរួមភេទ ដើម្បីកាត់បន្ថយអត្រាការកើនឡើងនៃអ្នកឆ្លងមេរោគអេដស៍ ផ្ទុកជម្ងឺអេដស៍ ដើម្បីឈានទៅដល់ការលុបបំបាត់ជម្ងឺអេដស៍នៅឆ្នាំ២០៣០។

ក្នុងឱកាសនោះលោក ម៉ឹង វុធី អនុប្រធានអចិន្រ្តៃយ៍ និងសមាជិកគណៈកម្មាធិការសាខាក៏បានចែកជូនអំណោយដល់អ្នកផ្ទុកមេរោគអេដស៍ និងជម្ងឺអេដស៍ទាំង១០០នាក់ដោយក្នុងមួយនាក់ៗទទួលបានអង្ករ២៥ គីឡូក្រាម មុង១ ភួយ១ សារុង១ ក្រម៉ា១ ទឹកដោះគោឆៅ១ឡូ ស្ករស ១គីឡូ ត្រីខ១យួរ និងថវិកា២ម៉ឺនរៀលផងដែរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm