ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញជាអធិបតីក្នុងពិធីបេីកកិច្ចប្រជុំបូកសរុបការងារព្រៃឈេីប្រចាំឆ្នាំ២០២៤​ និងទិសដៅអនុវត្តឆ្នាំ២០២៥

2024/12/12 11:06:24 pm        215

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែធ្នូ​ ឆ្នាំ២០២៤​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបេីកកិច្ចប្រជុំបូកសរុបការងារព្រៃឈេីប្រចាំឆ្នាំ២០២៤​ និងទិសដៅអនុវត្តឆ្នាំ២០២៥ នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ។

ក្នុងឱកាសអញ្ជេីញជាអធិបតី ឯកឧត្តមរដ្ឋមន្រ្តី​ បានសម្តែងនូវក្តីសោមនស្សរីករាយ​ និងមានកត្តិយសក្នុងការចូលរួមពិធីនាថ្ងៃនេះ​ ដែលមានសារៈសំខាន់សម្រាប់ការអនុវត្តការងារ​វិស័យព្រៃឈេីឱ្យមានប្រសិទ្ធភាព​ និងនិរន្តរភាព។​ លេីសពីនេះ​ ឯកឧត្តមរដ្ឋមន្រ្តី​ បានណែនាំដល់រដ្ឋបាលព្រៃឈេីត្រូវពង្រឹងការងារឱ្យកាន់តែប្រសេីរថែមទៀត​ មានភាពច្បាស់លាស់​ ធ្វេីការតាមរយៈខ្សែបណ្តោយ​សហការជាមួយអជ្ញាធរខេត្ត​ និងមន្ទីរកសិកម្មរាជធានី-ខេត្ត​ អនុវត្តការងារឱ្យមានភាពសកម្ម​ និងចំគោលដៅ។

នៅចំពោះមុខអង្គពិធី​ ឯកឧត្តមរដ្ឋមន្រ្តី​ បានផ្តល់អនុសាសន៍ដល់អង្គប្រជុំត្រូវផ្តោតសំខាន់ទៅលេីប្រព័ន្ធហរិញ្ញវត្ថុសាធារណៈ​ ដោយគិតគូរពិនិត្យរួមគ្នាអំពីផែនការថវិកា​ ផែនការសមិទ្ធកម្ម​ និងសមិទ្ធផលនានា​ដែលសម្រេចបាន​ បញ្ហាប្រឈមនានា និងសូចនាកររំពឹងទុក​ដែលជាពិសោធន៍ពីឆ្នាំចាស់​ សម្រាប់ឆ្នាំថ្មីខាងមុខនេះ​ប្រកបដោយប្រសិទ្ធភាព​ និងមានមូលដ្ឋានច្បាស់លាស់។ 

ឆ្លៀតក្នុងឱកាសនេះដែរ​ ឯកឧត្តមរដ្ឋមន្រ្តី​ បានថ្លែងបញ្ជាក់អំពីគោលយោបាយអាទិភាពក្នុងវិស័យកសិកម្ម​ក្នុងការធានាឱ្យបាននូវសន្តិសុខស្បៀង​ និងនិរន្តរភាពសេដ្ឋកិច្ច​ និងបរិស្ថាន​ ធ្វេីយ៉ាងណាឱ្យប្រជាពលរដ្ឋ​ មានហូប​ មានប្រេី​ មានបាន​ និងមានរហូត​ ដែលរដ្ឋបាលព្រៃឈេីត្រូវស្វែងយល់​ពីដំណាក់កាលនីមួយៗឱ្យបានសុីជម្រៅ​ និងគិតគូរស្របតាមគោលនយោបាយ​ មានតម្លៃបន្ថែមខ្ពស់​ មានសេដ្ឋកិច្ចមាត្រដ្ឋាន​ និងមាននិរន្តរភាពសម្រាប់វិស័យព្រៃឈេី​ និងសត្វព្រៃ។

ពាក់ព័ន្ធនឹងការអនុវត្តការងារ​ ឯកឧត្តមរដ្ឋមន្រ្តី​ បានលេីកទឹកចិត្តដល់អង្គប្រជុំ​បន្តជំរុញការងារសហគមន៍ព្រៃឈេីទំនេីប​ ដែលមានលក្ខខណ្ឌជាក់លាក់​ មានភាពម្ចាស់ការ​ពិតប្រាកដ​ និងមានចំនូលពីផលព្រៃឈេី​ និងកសិ-រុក្ខកម្ម​ ការផ្សាភ្ជាប់ការអភិរក្ស​និងការអភិវឌ្ឍនូវធនធានព្រៃឈេីនិងសត្វព្រៃ​ និងចូលរួមទប់ស្កាត់ការទន្ទ្រានដីព្រៃឈេី​ ប្រកបដោយប្រសិទ្ធភាព​ និងប្រសិទ្ធផលខ្ពស់ ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ​៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm