មេដឹកនាំ​កោះ​តៃវ៉ាន់​៖ ​ការ​គំរាម​របស់​ចិន​កំពុង​កើន​ឡើង​រៀងរាល់ថ្ងៃ​ ខណៈ​លោក Biden ​រិះគន់​ក្រុង​ប៉េកាំង​

2021/10/28 10:08:24 pm        435

​កោះ​តៃវ៉ាន់​៖ លោកស្រី Tsai Ing-wen មេដឹកនាំ​កោះ​តៃវ៉ាន់​បាន​និយាយ​ថា ការ​គំរាម​ពី​សំណាក់​ប្រទេស​ចិន​កំពុង​កើន​ឡើងជា​រៀងរាល់ថ្ងៃ ខណៈ​ប្រធានាធិបតី​អាមេរិក​លោក Joe Biden រិះគន់​សកម្មភាព​ថ្មីៗ​របស់​ទីក្រុង​ប៉េកាំងនៅ​ច្រក​សមុទ្រ​តៃវ៉ាន់ ដែល​សកម្មភាព​ទាំងនោះ​ថា​ជា​ការ​ដាក់​សម្ពាធ​។

​លោកស្រី Tsai បាន​ប្រាប់​សារព័ត៌មាន CNN ថា កោះ​តៃវ៉ាន់​គឺជា​ខ្សែត្រៀម​ជួរមុខ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ហើយ​ថា បក្ស​កុំម្មុយនីស​ចិន​ចាំបាច់​ត្រូវ​សម្រេច​ចិត្ត​ថា ​តើ​ទំនាក់​ទំនង​បែប​ណា​ដែល​ខ្លួន​ចង់បាន​ជាមួយ​ពិភពលោក​។ លោកស្រី​បាន​និយាយ​ថា តើ​លោក Xi ចង់​បាន​ទំនាក់ទំនង​ប្រកបដោយ​សន្តិ​ភាពជា​មនុស្ស​គ្រប់រូប​ក្នុង​តំបន់​នេះ ឬ​ចង់បាន​អំណាច​ដើម្បី​ឲ្យ​គេ​គ្រប់គ្នា​ស្ដាប់​សម្ដី​របស់​លោក ឬ​ប្រទេស​ចិន​? មេដឹកនាំ​កោះ​ដែល​ចិន​អះអាង​ថា ​ជា​ដែនដី​របស់​ខ្លួន​រូប​នេះ​ក៏បាន​បញ្ជាក់​ផង​ដែរ ពី​វត្តមាន​កងទ័ព​ជំនាញ​សហរដ្ឋអាមេរិកនៅ​លើ​កោះ​នេះ ជា​លើកដំបូង​ដែល​លោកស្រី​បាន​អះអាង​ដោយ​ផ្ទាល់ ប៉ុន្តែ​លោកស្រី​បាន​បន្ថែម​ថា ចំនួន​នោះ​មិន​ច្រើន​ដូចដែល​មនុស្ស​ទូទៅ​គិត​នោះ​ទេ។

យើង​មាន​កិច្ច​សហប្រតិបត្តិការ​ទូ​លំ​ទូលាយ​ជាមួយ​សហរដ្ឋអាមេរិក ក្នុង​បំណង​បង្កើន​សមត្ថភាព​វិស័យ​ការពារ​ជាតិ​របស់​យើង​តែប៉ុណ្ណោះ។​ កាលពី​សប្ដាហ៍​មុនលោក Biden បាន​ប្រកាស​អាសន្ន​ពី​ទីក្រុង​ប៉េកាំង​ដោយ​បាន​លើក​ឡើង​ថា សហរដ្ឋអាមេរិក​មាន​ការ​តាំង​ចិត្ត​ដ៏​មុតមាំ​ដើម្បី​ជួយ​កោះ​តៃវ៉ាន់​ក្នុង​ការ​ការពារ​ខ្លួន ​ក្នុង​ករណី​មានការ​វាយប្រហារ​ពី​ប្រទេស​ចិន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm