CJCC ទទួលសិទ្ធិបកប្រែសៀវភៅ«មាគ៌ាជីវិត»ស្នាដៃនិពន្ធជនជាតិជប៉ុនល្បីឈ្មោះលំដាប់ពិភពលោក

2024/12/12 11:55:06 pm        218

ភ្នំពេញ ៖ សៀវភៅ មាគ៌ាជីវិត គឺជាស្នាដៃ អ្នកនិពន្ធ លោក អ៊ីណាម៉ូរី កាហ៊្សូអូ ជាអ្នកស្រាវជ្រាវវិទ្យាសាស្ត្រ និងជាអ្នកជំនួញជនជាតិជប៉ុនដ៏ល្បីឈ្មោះទាំងក្នុង និងក្រៅប្រទេស។ សៀវភៅ មាគ៌ាជីវិត ត្រូវបានក្រុមបញ្ញវន្តចាត់ទុកថាជាស្នាដៃដ៏សំខាន់មួយក្នុងការលើកស្ទួយស្មារតីសម្រាប់ការដឹកនាំតម្រង់ទិសជីវិតបុគ្គល គ្រួសារ ស្ថាប័ន និងសង្គម ដែលគ្រប់គ្នាបាននឹងកំពុងជួបប្រទះនាពេលសព្វថ្ងៃ។

ឯកឧត្តម អ៊ីណូ អាត់ស៊ុស៊ី (Ueno Atsushi) ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំនៅកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធសៀវភៅ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ដោយក្ដីអំណរដែលសៀវភៅដ៏ល្បីនៅប្រទេសជប៉ុន ដែលជាទស្សនវិជ្ជារបស់លោក អ៊ីណាម៉ូរី បានសាយភាយនៅក្នុងប្រទេសកម្ពុជាជាមួយនឹងការបោះពុម្ពផ្សាយជាភាសាខ្មែរនៃ "របៀបរស់នៅ" ហើយបានឈានដល់បេះដូងមនុស្សជាច្រើន។ លោកបង្ហាញជំនឿថាសៀវភៅនេះ នឹងក្លាយជាផ្នែកមួយក្នុងការជួយត្រួសត្រាយជីវិត និងការងាររបស់មនុស្សគ្រប់រូបនៅក្នុងប្រទេសកម្ពុជា និងរួមចំណែកដល់ភាពសុខដុមរមនា និងវឌ្ឍនភាពនៃសង្គមជាតិទាំងមូល។

លោកបណ្ឌិត ឃឹម លាង នាយកគ្រប់គ្រងនៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) បានថ្លែងថា ការសម្រេចបកប្រែសៀវភៅនេះជាភាសាខ្មែរ ព្រោះមជ្ឈមណ្ឌលចង់ផ្សាយនូវពុទ្ធិល្អៗ របស់អ្នកនិពន្ធ បានជ្រាបដល់ផ្នត់គំនិតប្រជាជនខ្មែរ។

ឯកឧត្តមបណ្ឌិត ម៉ី កល្យាណ ប្រធានសមាគមវិនិយោគកម្ពុជា-ជប៉ុន បានអំពាវនាវ និងលើកទឹកចិត្តប្រជាជនខ្មែរ ឱ្យចាប់អារម្មណ៍អានសៀវភៅឱ្យបានច្រើនប្រភេទ ដើម្បីទទួលបានពុទ្ធិ និងទស្សនវិជ្ជាល្អក្នុងការបំភ្លឺផ្លូវជីវិត។

សៀវភៅ «មាគ៌ាជីវិត» មានចំណងជើងដើមជាភាសាជប៉ុនថា អ៊ីគិកាតា ចេញផ្សាយលើកទី១ ជាភាសាជប៉ុននៅក្នុងឆ្នាំ២០០៤ រហូតមកដល់បច្ចុប្បន្ន សៀវភៅនេះត្រូវបានលក់អស់ចំនួនប្រមាណប្រាំពីរលានប្រាំមួយសែនបីម៉ឺនក្បាល នៅទូទាំងពិភពលោក។ ក្នុងនោះមួយលានប្រាំសែនក្បាល បានលក់ក្នុងប្រទេសជប៉ុន ព្រមទាំងត្រូវបានបកប្រែជាភាសាបរទេសផ្សេងទៀតចំនួនដប់ប្រាំបួនភាសា៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm