របាយការណ៍៖ អាជ្ញាធរថ្មីរបស់ស៊ីរី នឹងដាក់ពង្រាយការល្បាតសន្តិសុខ នៅទូទាំងប្រទេស

2024/12/13 12:06:54 am        56

សារព័ត៌មាន Al Jazeera បានរាយការណ៍ថា រដ្ឋាភិបាលអន្តរកាលនៃប្រទេសស៊ីរី គ្រោងនឹងពន្លឿនដំណើរការនៃការដាក់ពង្រាយការល្បាតសន្តិសុខ នៅទូទាំងប្រទេស។

ប្រភពមួយនៅក្នុងនាយកដ្ឋាននយោបាយនៃក្រុមប្រឆាំងស៊ីរី ដែលបានកាន់កាប់ទីក្រុងដាម៉ាស (Damascus) និងទីក្រុងជាច្រើនទៀត ក្នុងប្រទេសនេះ កាលពីសប្តាហ៍មុន បានប្រាប់ទូរទស្សន៍ថា៖« យើងនឹងពន្លឿនការដាក់ពង្រាយការល្បាតសន្តិសុខ នៅទូទាំងប្រទេសស៊ីរី»។

លោកបានបញ្ជាក់ថា៖«អាទិភាព គឺការគ្រប់គ្រងសន្តិសុខ ហើយយើងកំពុងពង្រឹងប្រតិបត្តិការសន្តិសុខដើម្បីការពារស្ថាប័នរដ្ឋាភិបាល»។

តាមប្រភពដដែលបានឲ្យដឹងថា គោលដៅរបស់ក្រុមប្រឆាំងនេះគឺ «បង្កើតរដ្ឋថ្មី ដោយផ្អែកលើស្ថាប័នទាំងអស់ និងច្បាប់»។

អង្គភាពប្រឆាំងប្រដាប់អាវុធរបស់ស៊ីរី បានចាប់ផ្តើមការវាយលុកទ្រង់ទ្រាយធំលើកងទ័ពរដ្ឋាភិបាលនៅ ចុងខែវិច្ឆិកា។ នៅថ្ងៃទី ០៨ ខែធ្នូ ពួកគេបានចូលក្នុងក្រុងដាម៉ាស ខណៈដែលទាហានរដ្ឋាភិបាល បានដកចេញពីទីក្រុងនេះ។ លោក បាសា អាល់អាសាដ ( Bashar al-Assad) បានលាលែងពីតំណែងជាប្រធានាធិបតី ហើយបានភៀសខ្លួនចេញពីប្រទេស។ ប្រភពមួយរបស់វិមានក្រឹមឡាំង បានប្រាប់សារព័ត៌មានTASS ថា លោក អាសាដ និងគ្រួសាររបស់គាត់ គឺស្ថិតនៅក្នុងទីក្រុងមូស្គូ ហើយត្រូវបានផ្តល់សិទ្ធិជ្រកកោន នៅក្នុងប្រទេសរុស្ស៊ី ដោយហេតុផលមនុស្សធម៌។

លោក Mohammed Bashir បានប្រកាសកាលពីថ្ងៃទី ១០ ខែធ្នូថា លោកនឹងដឹកនាំគណៈរដ្ឋ          មន្ត្រីបណ្តោះអាសន្ន នៅក្នុងប្រទេសស៊ីរី។ លោក ធ្លាប់បានដឹកនាំគណៈរដ្ឋមន្ត្រីរបស់ក្រុមប្រឆាំង នៅក្នុងទីក្រុងអ៊ីតលីប (Idlib) តាំងពីខែមករា ឆ្នាំ ២០២៤។

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        53
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        56
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm