នាយករដ្ឋមន្ត្រី៖ អ៊ីស្រាអែល នឹងបន្តការគ្រប់គ្រងទីក្រុងហ្ស៊េរុយយសាឡឹមទាំងមូល ជារៀងរហូត

2024/12/13 12:08:52 am        83

នាយករដ្ឋមន្ត្រីជ្វីហ្វ លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បាននិយាយនៅពេលថ្លែងនៅក្នុងសម័យប្រជុំពិសេសនៃសភា ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីប៉ារ៉ាហ្គាយលោក Santiago Pena ដែលគ្រោងនឹងបើកស្ថានទូតរបស់ប្រទេសរបស់លោក នៅក្នុងទីក្រុងនេះ នៅថ្ងៃទី១២ ខែធ្នូថា អ៊ីស្រាអែល មានបំណងរក្សាការគ្រប់គ្រងរបស់ខ្លួនលើគ្រប់ផ្នែកទាំងអស់នៃទីក្រុងហ្ស៊េរុយសាឡឹម ជារៀងរហូត ហើយនឹងមិនអនុញ្ញាតឲ្យមានការបែងចែកវាទៀតឡើយ។ 

លោក ណេតាន់យ៉ាហ៊ូ បានថ្លែងចេញពីបន្ទប់ប្រជុំសភាថា៖«យើងបានបង្រួបបង្រួមទីក្រុងហ្ស៊េរុយសាឡឹមកាលពី ៥៧ ឆ្នាំមុន ហើយវានឹងមិនបែកម្តងទៀតទេ។ ទីក្រុងហ្ស៊េរុយសាឡឹម នឹងនៅតែរួបរួមគ្នា ក្រោមអធិបតេយ្យភាពរបស់អ៊ីស្រាអែល។ ប្រសិនបើយើងមិននៅទីនេះទេ ក្រុមជ្រុលនិយម នឹងមកកាន់ទីនេះ ដោយនាំឲ្យមានការស្លាប់ និងការបំផ្លិចបំផ្លាញ នៅទូទាំងមជ្ឈិមបូព៌ា។ ដោយមានជំនួយពីព្រះ អ៊ីស្រាអែលនឹងរក្សាក្រុងហ្ស៊េរុយសាឡឹមឲ្យមានសាមគ្គីភាពសម្រាប់មនុស្សជំនាន់ក្រោយ»។

ស្ថានភាពទីក្រុងហ្ស៊េរុយសាឡឹម គឺជាបញ្ហាសំខាន់មួយ ក្នុងជម្លោះអ៊ីស្រាអែលនិងប៉ាឡេស្ទីន។ ជនជាតិអ៊ីស្រាអែល បានកាន់កាប់ផ្នែកខាងកើតនៃទីក្រុងនេះ អំឡុងសង្គ្រាមឆ្នាំ ១៩៦៧ ហើយបានទទូចថា ក្រុងហ្ស៊េរុយសាឡឹម គឺជារដ្ឋធានីដ៏សំខាន់និងមិនអាចបំបែកបានរបស់អ៊ីស្រាអែល។ តាមសេចក្តីសម្រេចលេខ ៤៧៨ ចុះថ្ងៃទី ២០ ខែសីហា ឆ្នាំ ១៩៨០ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានច្រានចោលសិទ្ធិរបស់អ៊ីស្រាអែលកាន់កាប់ទីក្រុងហ្ស៊េរុយសាឡឹមខាងកើត ហើយបានអំពាវនាវឲ្យសមាជិកនៃអង្គការពិភពលោកនេះ ដកបេសកម្មការទូតរបស់ពួកគេ ចេញពីទីក្រុងនេះ។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        51
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        110
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm