Maxime Lopez ស៊ុត​គ្រាប់​ចុង​ម៉ោង ៩០+៥ ឱ្យ Sassuolo យកឈ្នះ​នៅ​ទឹកដី Juventus ២-១

2021/10/28 10:23:59 pm        71

​បាល់ទាត់៖ ​ក្រុម​សេះបង្កង់ Juventus បាន​ស្គាល់​បរាជ័យ​លើក​ទី៣ នៅ Serie A រដូវ​កាល​នេះ​ក្រោយ​ចាញ់ Sassuolo ២-១ ក្នុង​ទឹកដី​ខ្លួនឯង​យប់​ថ្ងៃ​ពុធ​ម្សិលមិញ​។ ​Davide Frattesi បើក​ការនាំ​មុខមុន​ឱ្យ Sassuolo នៅ​នាទី​ទី៤៤ ចុង​វគ្គ​ទី១ មុនពេល​ដែល Weston McKennie តែ​ត​បញ្ចូល​ទី​តាម​ស្មើ​វិញ​នៅ​នាទី​ទី៧៦ ពី​បាល់ Freekick របស់ Paulo Dybala​។

​​យ៉ាងណាក្តី​ក្រុម​របស់លោក Massimiliano Allegri មិនអាច​ធ្វើ​អ្វី​ក្រុម​ភ្ញៀវ​បានឡើយ​នៅពេលវេលា​ដែល​នៅសល់ និងផ្ទុយទៅវិញ​ក៏​ភ្លាត់​ចុង​ម៉ោង​នាទី​ទី៩០+៥ ទៅហើយ Maxime Lopez គឺជា​អ្នក​ស៊ុត​គ្រាប់​ជ័យជំនះ​ឱ្យ Sassuolo នៅ​ទីបញ្ចប់​។ ​បរាជ័យ​នេះ​ធ្វើឱ្យ Juventus នៅពេលនេះ​ធ្លាក់​ដល់​លេខ៧ ដេញ​ពីក្រោយ​ក្រុម​កំពូល​តារាង AC Milan ដល់​ទៅ ១៣ពិន្ទុ​ ខណៈ Sassuolo ឡើងមក​លេខ៩ ដេញ​ពីក្រោយ Juventus ១ពិន្ទុ​។ នេះ​ជា​ជ័យជំនះ​ដំបូង​របស់ Sassuolo នៅលើ​ទឹកដី Juventus ក្នុងចំណោម​ការប៉ុនប៉ង ៩លើក​។​

ជា​លើក​ទី២ ផងដែរ​សំរាប់ Juventus តាំងពី​ឆ្នាំ១៩៩៦ ដែល​ចាញ់ ៣ប្រកួត​ក្នុងចំណោម ១០ប្រកួត​ដំបូង​នៃ​រដូវ​កាល​។​ ​​លទ្ធផល​ផ្សេងទៀត Inter Milan ឈ្នះ​នៅ​ទឹកដី Empoli ២-០ បន្ត​ឈរ​លេខ៣ ដេញ​ពីក្រោយ AC Milan ៨ពិន្ទុ ​ខណៈ Roma ក៏​យកឈ្នះ​នៅ​ទឹកដី Cagliari ២-១ បន្ត​ឈរ​លេខ៤ មាន ១៩ពិន្ទុ​ដេញ​ពីក្រោយ AC Milan ៩ពិន្ទុ​។ ​ក្រុម​លេខ២ គឺ Napoli ដេញ​ពីក្រោយ AC Milan ៣ពិន្ទុ​តែ​មិនទាន់​ប្រកួត​ឡើយ​ពោលគឺ​ជួប Bologna យប់​នេះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ 

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        145
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        149
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm