បច្ចុប្បន្នជនកម្ពុជា​មានពិការភាពចំនួន ៩,៥០០ នាក់ បានកំពុងបម្រើការងារនៅក្នុងវិស័យរដ្ឋ និងឯកជន

2024/12/13 12:49:10 am        141

ភ្នំពេញ៖ យោងតាមក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឲ្យដឹងថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤នេះ ជនមានពិការភាពសរុបចំនួន ៩,៥០០នាក់ កំពុងតែបម្រើការងារនៅតាមក្រសួងស្ថាប័នរដ្ឋ និងឯកជនទូទាំងប្រទេស ដោយទទួលបានប្រាក់ចំណូល និងអត្ថប្រយោជន៍សង្គមទៅតាមមុខតំណែងតួនាទី និងការងារស្របតាមសមត្ថភាពរៀងៗខ្លួន។

នៅក្នុងពិធីបើកវេទិកាថ្នាក់ជាតិលើកទី៥ ស្តីពីការងារនិងមុខរបរប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាព នៅព្រឹកថ្ងៃទី១២ ខែធ្នូនេះ ឯកឧត្តម សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍ថា រហូតមកដល់ពេលបច្ចុប្បន្ននេះ មន្ត្រីរាជការមានពិការភាពសរុបចំនួន ៣,៨១៦នាក់ ក្នុងនោះមន្ត្រីរាជការជាស្រ្តីពិការជាង ៨០០នាក់ កំពុងបម្រើការងារនៅតាមក្រសួង ស្ថាប័នរដ្ឋចំនួន៣៩។ ដោយឡែក ស្ថិតិក្នុងវិស័យឯកជន រួមមាន៖ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្រដែលបានប្រកាសចុះបញ្ជិកា និងទទួលបានវិញ្ញាបនបត្រលើការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការនៅទូទាំងប្រទេសចំនួន ២៨៧ស្ថាប័ន មានជនមានពិការភាពដែលកំពុងបម្រើការងារ សរុបមានចំនួនជាង ៥,៦០០នាក់។

 ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងបន្តថា ក្នុងនាមជារដ្ឋភាគី នៃអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព គឺត្រូវរួមគ្នាផ្តល់សិទ្ធិអំណាចសេដ្ឋកិច្ច ដល់ជនមានពិការភាពឱ្យទទួលបានការងារស្មើៗគ្នា។ សកម្មភាពទាំងនេះ នឹងធ្វើឱ្យមានភាពប្រសើរឡើងនូវលទ្ធភាពរបស់ជនមានពិការភាព ទៅកាន់ទីផ្សារការងារ មុខរបរ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបើកចំហប្រកបដោយបរិយាបន្ន។ ឯកឧត្តម បានបន្ថែមថា សុខុមាលភាពរបស់ជនមានពិការភាព ត្រូវបានយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋាន ជាពិសេសការធានានូវឱកាសសេដ្ឋកិច្ចសម្រាប់ជនមានពិការភាព តាមរយៈការជំរុញការអនុវត្តអនុក្រឹត្យស្តីពីការកំណត់អត្រានិងបែបបទនៃការជ្រើសរើសជនពិការចូលបម្រើការងារ និងកម្មវិធីជាតិផ្សេងៗទៀតរបស់រាជរដ្ឋាភិបាល។ 

 ពាក់ព័ន្ធការរៀបចំវេទិកាថ្នាក់ជាតិលើកទី៥នេះ លោក ខេង វីរៈ នាយកប្រតិបត្តិអង្គការ PAFID បានបញ្ជាក់ថា ធ្វើឡើង គោលបំណងដើម្បីសម្រាប់ជាកន្លែងរបស់និយោជកផ្តល់បទពិសោធន៍ការអនុវត្តល្អពីការផ្តល់ការងារដល់ជនមានពិការភាព និងដើម្បីឲ្យសមាជិកក្រុមវេទិកា បានជួបពិភាក្សានិងផ្តល់អនុសាសន៍ដើម្បីឆ្លុះបញ្ចាំង និងស្ថាបនាផែនការយូរអង្វែង។ បន្ថែមពីនេះ ដើម្បីផ្តល់ឱកាសដល់យុវជនមានពិការភាព ជួបដោយផ្ទាល់ជាមួយនិយោជក ចែករំលែកព័ត៌មានអំពីឱកាសការងារ និងដកស្រង់បទពិសោធន៍ការទទួលបានការងារ ដើម្បីផ្លាស់ប្តូរគំនិតនៃរបៀបទទួលជោគជ័យ និងជំនាញដើម្បីទទួលបានការងារ និងដើម្បីផ្តល់អនុសាសន៍សម្រាប់លើកកម្ពស់ឱកាសការងារសម្រាប់ជនមានពិការភាពពេលខាងមុខ៕

អត្ថបទ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm