តុលាការកូរ៉េខាងត្បូងសម្រេចតម្កល់ការកាត់ទោសមេបក្សប្រឆាំងរយៈពេល ២ឆ្នាំ ជុំវិញរឿងអាស្រូវចុះឈ្មោះចូលរៀន

2024/12/13 01:08:28 am        51

តុលាការកំពូលរបស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ (ទី១២ ខែធ្នូ) នេះ បានតម្កល់ការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ចំពោះមេដឹកនាំបក្សប្រឆាំងដ៏លេចធ្លោ គឺលោក Cho Kuk ជុំវិញបទចោទក្លែងបន្លំឯកសារសិក្សា ដើម្បីធានាដល់ការចូលរៀននៃកូនៗរបស់លោក នៅសាលាដ៏មានកេរ្តិ៍ឈ្មោះមួយ។

លោក Cho បាននាំមុខគេក្នុងកិច្ចប្រឹងប្រែង ដើម្បីចោទប្រកាន់ប្រធានាធិបតី លោក Yoon Suk Yeol បន្ទាប់ពីមានការដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោក កាលពីសប្តាហ៍មុន ដែលបានរុញប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យមួយនេះធ្លាក់ចូលទៅក្នុងភាពវឹកវរផ្នែកនយោបាយ។

ដោយតម្កល់ការសម្រេចរបស់តុលាការជាន់ទាប តុលាការកំពូលរបស់ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «តុលាការកំពូលរកឃើញថា ការចោទប្រកាន់ពីបទរារាំងអាជីវកម្ម ហើយនិងការក្លែងបន្លំឯកសារសាធារណៈ និងឯកជន ប្រឆាំងនឹងចុងចោទ គឺត្រឹមត្រូវស្របតាមច្បាប់»។

លោក Cho ដែលធ្លាប់ជាអ្នកសិក្សាដ៏មានកេរ្តិ៍ឈ្មោះ និងជាជំនួយការរបស់អតីតប្រធានាធិបតី លោក Moon Jae-in ធ្លាប់ត្រូវបានចាត់ទុកថា ជាបុគ្គលលេចធ្លោផ្នែកនយោបាយ និងជាបេក្ខជនដ៏មានសក្តានុពលម្នាក់ ក្នុងការបន្តតំណែងពីមេរបស់ខ្លួន។ លោកត្រូវបានតែងតាំងឲ្យដឹកនាំក្រសួងយុត្តិធម៌ដ៏មានឥទ្ធិពលនៅឆ្នាំ២០១៩។

ប៉ុន្តែមិនយូរប៉ុន្មាន លោកបានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវ ជុំវិញការសិក្សានៃកូនៗរបស់លោក ដោយត្រូវបានចោទថា បានក្លែងបន្លំឯកសារសិក្សា សម្រាប់កូនប្រុស-ស្រី ដើម្បីផ្តល់គុណប្រយោជន៍ឲ្យពួកគេបានចូលរៀន នៅមហាវិទ្យាល័យ និងបញ្ចប់ការសិក្សា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm