អ្នកជំនួញឥណ្ឌាដែលជាប់ខ្លួនក្នុងប្រទេសស៊ីរី បានវិលត្រឡប់ទៅកាន់ទីក្រុងញូវ ដែល្លីវិញ

2024/12/13 01:42:57 am        99

អ្នកជំនួញឥណ្ឌាម្នាក់ដែលបានជាប់ខ្លួនក្នុងប្រទេសស៊ីរីញាំញីដោយសារជម្លោះ បានវិលត្រឡប់ទៅកាន់រដ្ឋធានីញូវដែល្លីវិញហើយ នៅថ្ងៃព្រហស្បតិ៍នេះ ចេញពីទីក្រុងបេរូត ប្រទេសលីបង់ ជាទីដែលឥណ្ឌាបានជម្លៀសជនជាតិរបស់ខ្លួន ស្របពេលវិបត្តិកំពុងកើតឡើង ។

លោក Ravi Bhushan ដែលបានធ្វើដំណើរទៅកាន់ប្រទេសស៊ីរី សម្រាប់ជំនួបធុរកិច្ចរបស់លោក និយាយថា មាននូវការផ្ទុះអាវុធច្រើនណាស់នៅតាមដងផ្លូវ ។

ក្រសួងការបរទេសឥណ្ឌា និយាយថា ឥណ្ឌា បានជម្លៀសពលរដ្ឋរបស់ខ្លួនចំនួន ៧៥នាក់ ទៅកាន់ទីក្រុងបេរូត ក្នុងនោះលោក Bhushan គឺជាមនុស្សដំបូងគេដែលត្រូវបានវិលត្រឡប់ទៅកាន់ទីក្រុងដែល្លីវិញ ។

ក្រុមអ៊ិស្លាមរបស់មេដឹកនាំឧទ្ទាម Ahmad al-Sharaa កំពុងបង្កើនអំណាចរបស់ខ្លួនលើរដ្ឋស៊ីរី ដូចជាពេលដែលពួកគេរូបអូសប្រទេសមួយនេះ ជាមួយនឹងការដាក់ពង្រាយនគរបាល លើកបន្តុបរដ្ឋាភិបាលស្តីទី និងជួបជាមួយប្រេសិតពិសេសបរទេស ជាហេតុនាំឲ្យកើតមានក្តីកង្វល់ថាតើក្រុមគ្រប់គ្រងថ្មីនៅរដ្ឋធានីដាម៉ាស់មួយនេះ មានបំណងធ្វើបែបណា ។

ចាប់តាំងពីក្រុមឧទ្ទាម Hayat Tahrir al-Sham របស់លោក Sharaa ទម្លាក់លោក Bashar al-Assad ចេញពីអំណាចកាលពីថ្ងៃអាទិត្យរហូតមក ការិយាធិបតេយ្យរបស់ពួកគេ បានផ្លាស់ប្តូរមកកាន់ទីស្នាក់ការកណ្តាលរដ្ឋាភិបាលស៊ីរី ស្ថិតក្នុងទីក្រុងដាម៉ាស់ ។

ដោយឡែក ការតែងតាំងលោក Mohammed al-Bashir ដែលជាប្រមុខរដ្ឋក្នុងតំបន់នៅខេត្ត Idlib ជានាយករដ្ឋមន្រ្តីថ្មីបណ្តោះអាសន្នស៊ីរីកាលពីថ្ងៃចន្ទ បានបញ្ជាក់ពីស្ថានការរបស់ក្រុមមួយនេះថាជា ក្រុមប្រដាប់អាវុធដ៏ខ្លាំងក្លាបំផុត ដែលបានធ្វើសង្រ្គាមអស់រយៈពេលជាង ១៣ឆ្នាំមកហើយ ដើម្បីបញ្ចប់ការគ្រប់គ្រងប្រើកណ្តាប់ដៃដែករបស់លោក Assad ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស

2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm