ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រោងបើកមហោស្រពជាតិសិល្បៈស្តីពីគំនូរឌីជីថល ក្រោមប្រធានបទ«សម្រស់មាតុភូមិកម្ពុជា ក្នុងសម័យសន្តិភាព និងសម្ពោធពិព័រណ៌ស្នាដៃសិប្បកម្មដូនតា»

2024/12/13 03:04:12 am        288

ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រោងបើកមហោស្រពជាតិសិល្បៈស្តីពីគំនូរឌីជីថល ក្រោមប្រធានបទ«សម្រស់មាតុភូមិកម្ពុជា ក្នុងសម័យសន្តិភាព និងសម្ពោធពិព័រណ៌ស្នាដៃសិប្បកម្មដូនតា» រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២០-២១-២២ ខែធ្នូ ឆ្នាំ២០២៤ នៅសារមនី្ទរខ្លែងខ្មែរ រាជធានីភ្នំពេញ។

​លោក ហ៊ួន សាវង ប្រធានស្តីទីនាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងប្រាប់BTVព័ត៌មាន នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះថា ពិព័រណ៍ស្នាដៃសិប្បកម្មដូនតា និងសិល្បៈគំនូរឌីជីថល គឺជាការអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំនៃនាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម និងនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌។ ក្នុងឆ្នាំ២០២៤ នាយកដ្ឋានទាំងពីរបានរៀបចំពិព័រណ៍រយៈពេល៣ថ្ងៃ ក្រោមប្រធានបទស្នាដៃសិប្បកម្មដូនតា និងពិធីប្រគល់ពានរង្វាន់ជ័យលាភីសិល្បៈគំនូរឌីជីថល នៅសាលពិព័រណ៍សារមន្ទីរខ្លែងខ្មែរ។ ហើយការរៀបចំពិព័រណ៍ស្នាដៃសិប្បកម្មដូនតា និងសិល្បៈគំនូរឌីជីថល មានគោលបំណងផ្តល់ជូនសាធារណជន ជាពិសេសយុវជន និងសិស្ស និស្សិតបានស្វែងយល់អំពីសិប្បកម្មប្រពៃណី តាមសហគមន៍នានាក្នុងប្រទេសកម្ពុជា និងទស្សនាសិល្បៈគំនូរឌីជីថល ដែលជាស្នាដៃរបស់បេក្ខជន បេក្ខនារី ចូលរួមប្រកួតប្រជែងក្រោមប្រធានបទ«សម្រស់ មាតុភូមិកម្ពុជា ក្នុងសម័យសន្តិភាព»។ ពិព័រណ៍នេះ ក៏មានបំណងរៀបចំបង្ហាញជូនសាធារណជនបានស្វែងយល់ពី ស្នាដៃ នៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា និង «ក្រមា» ជាបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់កម្ពុជា ដែលទើបបានចុះក្នុងបញ្ជីរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។

លោកប្រធានសី្តទី បានបន្ថែមទៀតថា ក្នុងរយៈពេល៣ថ្ងៃនេះ នឹងមានការរៀបចំដាក់តាំងបង្ហាញស្នាដៃសិស្សនៃថ្នាក់បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដូនតា អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលផ្តល់ឱកាសជូនយុវជនមកពីគ្រួសារក្រីក្រ ឬគ្រួសារងាយរងហានិភ័យ។ ថ្នាក់បណ្តុះបណ្តាលនៅទីតាំងចំនួន១១ ក្នុងខេត្តចំនួន៦ (កណ្តាល តាកែវ កំពង់ឆ្នាំង កំពង់ចាម សៀមរាប និងរតនគិរី) មានវត្ថុសិល្បៈសិប្បកម្មដូចជា៖ កុលាលភាជន៍ ចម្លាក់ស្បែក តម្បាញសូត្រ ខ្លែងខ្មែរ ឌុក-ម្រ័ក្សណ៍ ចម្លាក់ស្និត ចម្លាក់ថ្ម ចម្លាក់ឈើ។ ដោយឡែកសាលពិព័រណ៍ “ក្រមាខ្មែរ៖ បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ” ក្រមា ជាអត្តសញ្ញាណវប្បធម៌ខ្មែរ ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការ យូណេស្កូ ក្នុងឆ្នាំ២០២៤។ ក្នុងសាលពិព័រណ៍នេះ តាំងបង្ហាញអំពីសាវតារក្រមា ប្រភេទក្រមាតាមសហគមន៍ និងឈ្មោះហៅផ្សេងៗទៀតដូចជា កន្សែង ឆ្នូត សំពត់ដណ្តប់ និងផាហ៊ុមជាដើម។ ទន្ទឹមនោះ មានការតាំងបង្ហាញរូបថត ឯកសារពាក់ព័ន្ធនឹងការប្រើប្រាស់ក្រមាក្នុងជីវភាពប្រចាំថ្ងៃ និងក្នុងប្រពៃណីខ្មែរពីបណ្តាសហគមន៍ផ្សេងៗ។ មួយផ្នែកទៀត នៃសាលពិព័រណ៍នេះ បង្ហាញពីសិល្បៈច្នៃប្រតិដ្ឋក្នុងគំនិតថ្មី ដោយប្រើប្រាស់ក្រមា ដូចជា៖ សម្លៀកបំពាក់ច្នៃពីក្រមា កាបូបដៃ កាបូបស្ពាយ កាបូបដាក់ប៊ិក ព្រមទាំងការបង្ហាញវិធីត្បាញក្រមាដោយប្រើក៏បុរាណ និងស្តង់ពិព័រណ៍ស្នាដៃសិប្បកម្មខ្មែរ និងម្ហូបអាហារខ្មែរផងដែរ។

លោក ហ៊ួន សាវង បានបញ្ជាក់ផងដែរថា ក្នុងកម្មវិធីទាំង៣ថ្ងៃនេះ ក៏មានរៀបចំស្តង់ស្នាដៃសិប្បកម្មខ្មែរចំនួន៣០ស្តង់ ដែលនឹងតាំងបង្ហាញផលិតផល សិប្បកម្មដូចជា៖ តម្បាញរុក្ខជាតិ តម្បាញសូត្រ-អំបោះ ចម្លាក់ប្រាក់ ចម្លាក់ថ្ម ចម្លាក់ឈើ ចម្លាក់ស្បែក តម្បាញចចូត កាច់ផ្កាវត្ថុអនុស្សាវរីយ៍ និងផលិតផលប្រើប្រាស់ផ្សេងៗទៀត។ ទន្ទឹមនឹងនោះក៏មានស្តង់តាំងបង្ហាញម្ហូបនំ និងភេសជ្ជៈ ប្រពៃណីខ្មែរ ដើម្បីផ្តល់ឱកាសជូនសាធារណជនបានភ្លក់ និងសិក្សាស្វែងយល់។ ក្រៅពីនោះមានកម្មវិធីសិល្បៈសម្តែង កំដរទស្សនិករៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង៩យប់៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm