ក្រុមដំបូងនៃពលរដ្ឋឥណ្ឌូនេស៊ី ជម្លៀសខ្លួនចេញពីប្រទេសស៊ីរី បានធ្វើដំណើរមកដល់ប្រទេសកំណើតរបស់ខ្លួនវិញនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីការដួលរលំរបបផ្តាច់ការរបស់លោកប្រធានាធិបតី Bashar al-Assad ។
ពលរដ្ឋឥណ្ឌូនេស៊ីយ៉ាងហោច ៣៧នាក់ បានរត់ភៀសខ្លួនចេញពីស៊ីរី ឆ្លងកាត់ទីក្រុងបេរូត ប្រទេសលីបង់ និងបានធ្វើដំណើរតាមជើងហោះហើរពាណិជ្ជកម្មទៅកាន់ទីក្រុងហ្សាកាតា ។
យោងតាមការអះអាងរបស់ក្រសួងការងារឥណ្ឌូនេស៊ី បានឲ្យដឹងថា ពលរដ្ឋឥណ្ឌូនេស៊ីជាង ១ពាន់នាក់ បន្តជាប់ខ្លួននៅក្នុងប្រទេសស៊ីរី ហើយភាគច្រើននៃពួកគេ ធ្វើការខុសច្បាប់នៅក្នុងឧស្សាហកម្មបដិសណ្ឋារកិច្ច ។
លោក Judha Nugraha គឺជាប្រធានក្រុមការពារពលរដ្ឋឥណ្ឌូនេស៊ី និយាយថា ពួកគេនឹងបន្តតាមដានស្ថានភាពនៅក្នុងប្រទេសស៊ីរី ដើម្បីផ្តល់ជាស្ថានភាពជាក់ស្តែង និងការគំរាមកំហែងដ៏មានសក្តានុពលដល់ពលរដ្ឋរបស់ខ្លួន បន្ទាប់ពីការវាយប្រហារតាមច្រកអាកាសកាលពីពេលថ្មីៗរបស់អ៊ីស្រាអែលលើស៊ីរី ៕